រថយន្តHighlander ពន្លះជាមួយរថយន្តLexus ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ (មានវិដេអូ)
ព័ត៌មាន
463

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តLexus បុកជាមួយរថយន្តHighlander ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង១១និង២០នាទី យប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ២៦១ នៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក  ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនកើយហេតុគេបានឃើញ រថយន្តសេរីទំនើបLexus ១គ្រឿង ពាក់ស្លាក់លេខ ភ្នំពេញ2AW-5291 ធ្វើដំណើរនៅតាមបណ្ដោយផ្លូវ២៦១ ក្នុងទិសដៅពីជើងទៅត្បូង ចំណែករថយន្តHighlander ១គ្រឿងទៀតវិញ ពាក់ស្លាកលេខ ភ្នំពេញ2Y-0603 ធ្វើដំណើរនៅតាមបណ្ដោយផ្លូវ១៩២ ក្នុងទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចផ្លូវបំបែកជាបួន ក៏បានបុកគ្នាពេញមួយទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ សំណាងហើយដែលមិនមានអ្នករងរបួស ។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះដល់កន្លែងកើតហេតុខាងលើ បានវាស់វែងនិងយករថយន្តទាំង២ទៅរក្សាទុកនឹងរង់ចាំការដោះស្រាយជាបន្ត ៕