ពិតជាអាសូរណាស់!!! លោកតាស៊ីក្លូ​ ធាក់ស៊ីក្លូផង​ ដេីររេីសអេតចាយផង​ ដេីម្បីចិញ្ចឹមជីវិត​ បែរជាត្រូវរថយន្តព្រូសមិនចាំស្លាកលេខបើកបុកផ្តាច់ជីវិតស្លាប់យ៉ាងអាណោចអាធ័ម (មានវិដេអូ)
ព័ត៌មាន
500

ភ្នំពេញ៖ អាសូរណាស់លោកអើយ​ ! លោកតាស៊ីក្លូ​ ធាក់ស៊ីក្លូផង​ ដេីររេីសអេតចាយផង​ ដេីម្បីចិញ្ចឹមជីវិត​ បែរជាជួបគ្រោះថ្នាក់ចរាចរណ៍​ ត្រូវរថយន្តម៉ាកព្រូស​ ​មិនស្គាល់ស្លាកលេខ​ ១គ្រឿង​ បើកបំបុកអូសជាង ៥០​ទៅ៦០ម៉ែត្រ​ បណ្តាលអោយស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ​ រួចរថយន្តបង្ក​ ក៏បេីករត់គេចខ្លួនបាត់ស្រមោល​។

ហេតុការណ៍ដ៏រន្ធត់នេះបង្កការភ្ញាក់ផ្អើលទាំងយប់នាវេលាម៉ោង ១រំលងអធ្រាត្រឈានចូលថ្ងៃទី ១៨​ ខែកុម្ភៈ​ ឆ្នាំ ២០២០​ ស្ថិតនៅក្នុងសង្កាត់ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ក្បែរនឹងវិមានឯករាជ្យ​ ។

ជំវិលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ​ សង្ឃឹមថាអាជ្ញាធរខណ្ឌដូនពេញ​ នឹងសមត្ថកិច្ចពាក់ព័ន្ធ​ តាមចាប់រថយន្តបង្ក​បាន​ ដេីម្បីយកមកដោះស្រាយជាមួយក្រុមគ្រួសារតាមនីតិវីធី​ ។

ចង់ជ្រាបព័ត៍មាននេះ​ សូមទស្សនាវីឌីអូខាងក្រោមនេះ ​៖