រថយន្តឡិចស៊ីស ពន្លះគ្នាជាមួយរថយន្តសាំយ៉ុងទាំងព្រឹក បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ
ព័ត៌មាន
502

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តបុករថយន្ត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ត្រូវសមត្ថកិច្ចអូសយកទៅរក្សាទុក ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥ និង ៣០ព្រឹក ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវប្រសព្វ ផ្លូវលេខ៥១ និងផ្លូវលេខ១៨៤ (ផ្លូវបែកជា៤) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដំណើររឿង៖ នៅវេលាកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2D-9352 ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុបានបុកពេញទំហឹងជាមួយរថយន្តម៉ាក ស៊ាំយ៉ុង ពណ៌សលាយប្រផេះ ពាក់ផ្លាកលេខ 2AB-6576 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន) បណ្ដាលឲ្យខូចខាតយ៉ាងដំណំទាំងសងខាង សំណាងគ្មានអ្នករបួស។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ក្រុង ដើម្បីដោះស្រាយគ្នាតាមក្រោយ៕