ផ្អើលទាំងយប់!!! សំឡេងក្មេងយំស្រែកឲ្យជួយ ខណៈអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ, កម្លាំងសមត្ថកិច្ចសង្គ្រោះបានមនុស្ស៥នាក់ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់២០គ្រឿង (មានវិដេអូ)
ព័ត៌មាន
501

ភ្នំពេញ៖ មានករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួនមួយខ្នងទាំងស្រុង​ ដែលមានម្ចាស់ឈ្មោះហាក់​ គឹមនី​ ភេទស្រី​ អាយុ៦៦ឆ្នាំ​ មុខរបរនៅផ្ទះ​ មានទីលំនៅផ្ទះលេខ៥៣ច​ ផ្លូវលំ​ ក្រុមទី៤​ ភូមិសាមគ្គី​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ (ក្នុងនោះមានអ្នកជួលស្នាក់នៅចំនួន​ ០៨បន្ទប់​ ស្មេីនឹង​ ០៨គ្រួសារ) និងឆេះរោល​ចំនួន​ ០៥ខ្នង​ នៅវេលាម៉ោង​ ០១​ និង​ ៥០នាទីរំលងអាធ្រាតុថ្ងៃទី១៥​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ។

នៅក្នុងកិច្ច​ប្រតិបត្តិ​ការនេះបានជួយសង្គ្រោះមនុស្សសរុបចំនួន​ ០៥នាក់​ (ក្មេង​ ០២នាក់​ ១/ ឈ្មោះ​ សុខ​ ចាន់សម្បត្តិ​ ភេទប្រុស​ អាយុ០៦ឆ្នាំ​ ២/​ ឈ្មោះ​ សុខ​ ចាន់អារីយ៉ា​ ភេទស្រី​ អាយុ០៤ឆ្នាំ)

ប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន​ ២០គ្រឿង​​ (រថយន្តរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន​ ១៨គ្រឿង​ រថយន្តសាលាខណ្ឌឫស្សីកែវ​ចំនួន​ ០១គ្រឿង​ និងរថយន្តស្រាបៀរកម្ពុជា​ចំនួន​ ០១គ្រឿង)

ចំពោះករណីខាងលេីនេះបានខូចខាតសំភារៈមួយចំនួនធំ​ តែពុំមានប៉ះពាល់ដល់​អាយុជិវិតប្រជាពលរដ្ឋឡេីយ។

អគ្គីភ័យនេះ សមត្ថកិច្ច​បានពន្លត់អស់ទាំងស្រុងនៅវេលាម៉ោង​ ០២​ និង៣០នាទី​ថ្ងៃខែឆ្នាំដដែល៕