សូមប្រុងប្រយ័ត្នទាំងអស់គ្នាបងប្អូន!!! អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋ៤ល្វែង នៅលើផ្លូវវេងស្រេង ទាំងព្រឹកប្រលឹម ខណៈម្ចាស់ផ្ទះបានត្រឹមទ្រហោយំបោកខ្លួន (មានវិដេអូ)
ព័ត៌មាន
1.77K

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋចំនួន៤ល្វែងជាប់គ្នា ត្រូវអគ្គិភ័យលេបត្របាក់ទាំងព្រឹកប្រលឹម នៅវេលាម៉ោងប្រមាណ៦ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅលើផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  ។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះអគ្គិភ័យនេះ ផ្តើមចេញពីផ្ទះល្វែងលក់ពូក រួចរាលដាលដល់ផ្ទះលក់ម៉ូតូ៣ល្វែងជាប់គ្នាបន្ថែមទៀត បណ្តាលឲ្យខូចខាតសម្ភារក្នុងផ្ទះដែលរួមមាន ពូក ម៉ូត អស់ស្ទើរទាំងស្រុង។

ក្រោយទទួលបានទទួលមានភ្លាមៗ កម្លាំងសមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចេញមកជួយពន្លត់ តែដោយសារផ្លូវមានភាពចង្អៀតចំពេលដែលកម្មករ កម្មការិនីចូលធ្វើការ ធ្វើឲ្យមានផលវិបាកក្នុងចូលពន្លត់។

អគ្គិភ័យនេះ ត្រូវបានសមត្ថកិច្ចបាញ់ឲ្យរល់ទាំងស្រុងនៅម៉ោង៧និង៣០នាទីព្រឹកថ្ងៃដដែល ដោយមិនបណ្តាលឲ្យរាលដាល ដល់ផ្ទះផ្សេងទៀតឡើយ។ ដោយឡែក ចំពោះមូលហេតុនៃការឆាបឆេះ និងទំហំនៃការខូចខាត សមត្ថកិច្ចមិនទាន់បញ្ជាក់នៅឡើយទេ៕