រយៈពេល១៨ថ្ងៃ សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនបានជនសង្ស័យ២៦នាក់ ដកហូតថ្នាំញៀន២៤កញ្ចប់
ព័ត៌មាន
961

កំពង់ស្ពឺ​ ៖ ក្រោមការចង្អុល​ណែនាំ​ដ៍ខ្ពង់ខ្ពស់​ ពី​ ឯកឧត្ដម​ ប្រធាន​គណៈកម្មាធិការ​គ្រឿងញៀន​ថ្នាក់​ខេត្ត​ និងដឹកនាំបញ្ជាផ្ទាល់ពី​ លោកឧត្តម​សេ​នី​យ៍ទោ​ សម​ សាមួន​ ស្នង​ការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ បានប្រើប្រាស់នូវវិធានការតស៊ូ​ ​​បង្រ្កាប​ ករណី​គ្រឿងញៀន​នៅទូទាំង​ ៧ស្រុក​ ១ក្រុង​ ជាលទ្ធផល​ ៖​

​១-​ កាលពី​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១​៣:៣​០​នាទី នៅចំណុចភូមិព្រៃទទឹង ឃុំវាល ន​គ​របាលស្រុកគងពិសី បង្ក្រាប​បានមុ​ខសញ្ញាស​ង្ស័​យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ម្នាក់ឈ្មោះ ឈឹម ស៊ីម​ ភេទ ប្រុស អាយុ ២៤ឆ្នាំ នៅភូមិព្រៃរងាង ឃុំព្រៃញាតិ ស្រុកគងពិសី ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ២ក​ញ្ចប់តូច​ នឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀន។

​២-​ កាលពី​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៩​:៥០នាទីព្រឹក នៅចំណុចភូមិញរ សង្កាត់កណ្ដោ​លដុំ នគរបាលក្រុងច្បារមន បង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ២នាក់ ៖​ -ឈ្មោះ ឡុក គុយហេង ហៅ គុយ​ ភេ​ទ​ប្រុស អាយុ២១ឆ្នាំ នៅភូមិចំការដូង សង្កាត់ច្បារ​មន ក្រុងច្បារមន (មានដីកាបង្គាប់ឱ្យចាប់ខ្លួនចំនួ​ន ២ដីកា) -ឈ្មោះ សៀ ស្រីនិច​ ភេទស្រី អា​យុ​២០ឆ្នាំ នៅភូមិត្រពាំងល្វា ឃុំត្រពាំងល្វា ស្រុកឈូក ខេត្តកំពត ដកហូតម្សៅក្រាមពណ៌សថ្លាស​ង្ស័យជាគ្រឿងញៀន ៥កញ្ចប់ , ជញ្ជីងថ្លឹងគ្រឿង​ញៀន ១ , ម៉ូតូ ១ គ្រឿង​, ទូរស័ព្ទដៃ ១ នឹងឧប​ករ​ណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

​ ៣-​ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១០:៣០នាទីព្រឹក នៅចំណុចភូមិព្រៃតាលឹម ឃុំជង្រុក នគរបាលស្រុកគងពិសី បង្ក្រាបមុខស​ញ្ញា​សង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ៥នាក់ ៖

-ឈ្មោះ នាក់ ពៅ​ ភេទប្រុស អាយុ៣៧ឆ្នាំ

-ឈ្មោះ ជា រាជ​ ភេទប្រុស អាយុ២២ឆ្នាំ

-ឈ្មោះ រ៉េត ជូ​ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិ​ក្រសាំងជីមែ ឃុំវាល ស្រុកគងពិសី ។

-ឈ្មោះ ជា ឧត្តម​ ភេទប្រុស អាយុ២១ឆ្នាំ នៅ​ភូ​មិ​ព្រៃកាយ ឃុំតាំងដូង ស្រុកបាទី ។

-ឈ្មោះ សេង តុង​ ភេទប្រុស អាយុ១៥ឆ្នាំ នៅ​ភូ​មិស្រីសំពោង ឃុំតាំងដូង ស្រុកបាទី ។​ ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿ​ង​ញៀន ៤​កញ្ចប់តូច,ជញ្ជីងថ្លឹងគ្រឿងញៀន ១ គ្រឿង​, ទូរ​ស័ព្ទដៃ ៣ គ្រឿង​ នឹងឧបករណ៍ប្រើប្រាស់គ្រឿ​ងញៀនមួយចំនួន ។

​ ៤-កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៧:​៣០នាទីព្រឹក នគរបាលស្រុកភ្នំស្រួច ល្បាត​នៅ​ចំណុចភូមិតាយ៉ុង ឃុំដំបូករូង បានឃាត់ខ្លួនមុខ​ស​ញ្ញាសង្ស័យ​ឈ្មោះ ហួន ឆានុន​ ភេទប្រុស អា​យុ១៩ឆ្នាំ នៅភូមិព្រៃច្រេស ឃុំអូរ ស្រុកភ្នំស្រួច

ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿ​ង​ញៀន ១កញ្ចប់​ នឹងឧបករណ៍ប្រើប្រាស់។

ក្រោយធ្វើការសាកសួរ មុខសញ្ញាបានឆ្លើយសារភាពថា គ្រឿងញៀននោះ ខ្លួនបានទិញពីផ្ទះលក់ភេសជ្ជៈនៅផ្លូវជាតិលេខ៤ ភូមិពាមទុង ឃុំត្រែងត្រយឹងដោយបានការសម្របសម្រួលពីលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញា​ កម្លាំងបានចុះឆែកឆេរផ្ទះល​ក់ភេសជ្ជៈ​ លទ្ធផល​ ឃាត់ខ្លួនមុខសញ្ញាសង្ស័យពាក់ព័ន្ធចំនួន ៧នាក់ ស្រី២​នាក់ បន្ថែមទៀត ៖

-ឈ្មោះ ហេង សាវ៉ាត​ ភេទ ប្រុស អាយុ២៧ឆ្នាំ នៅភូមិក្រាំងខ្វាវ ឃុំគីរីវន្ដ។ -ឈ្មោះ ពុំ រដ្ឋា​ ភេទ​ប្រុស អាយុ២០ឆ្នាំ នៅភូមិ​ក្រាំងចេក ឃុំក្រាំង​ចេ​ក-ឈ្មោះ ហ៊ន ចាន់ណា​ ភេទប្រុសអាយុ២៥ឆ្នាំ-

ឈ្មោះ វង ព្រឹម​ ភេទប្រុស អាយុ៤៤​ឆ្នាំ -ឈ្មោះ ហ៊ន ច្រឹប ហៅ ស្រីអូន​ អាយុ៣៧ឆ្នាំ ទាំង៣នាក់​នៅភូមិកំពង់ពោធិ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេ​ត្តកណ្ដាល -ឈ្មោះ ផុន ភឹម​ ភេទប្រុស អាយុ ៣​៤​ឆ្នាំ នៅភូមិទួលឯក ឃុំទួលឯក ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង -ឈ្មោះ សន ស្រីពេជ្រ​ ភេទប្រុ​ស អាយុ១៨ឆ្នាំ នៅភូមិសន្ទីទី២ ឃុំកក់ ស្រុកព​ញ្ញាក្រែក ខេត្តត្បូងឃ្មុំ ។​ ដកហូតម្សៅក្រាមព​ណ៌​សថ្លាសង្ស័យជាគ្រឿងញៀន ៧កញ្ចប់ , ជញ្ជីងថ្លឹងគ្រឿងញៀន ១ , រថយន្ដ ១ , ម៉ូតូ ២ , ទូរស័ព្ទ​ដៃ​ ១៤ គ្រឿង​, ដាវ ៤ , ប្រាក់រៀល ៣លានរៀ​ល , ប្រាក់ដុល្លារ ៣០០ដុល្លារ , លុយដុង ១លាន ៦២ម៉ឺនដុង, ឧបករណ៍កែច្នៃសម្រាប់ចូកច្រកគ្រឿ​ងញៀន ៧ នឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

​ ៥-​ កាលពី​ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១​២:១០នាទី នៅចំណុចភូមិជៃតាគួន ឃុំរកាកោះ ន​គរបាលស្រុកគងពិសី បង្ក្រាបមុខសញ្ញាសង្ស័​យ​ពាក់ព័ន្ធនឹងគ្រឿងញៀន៦នាក់ ៖-ឈ្មោះ សន ពិ​សី​ ភេទប្រុស អាយុ ៣៧ឆ្នាំ ភូមិពន្លឺ ឃុំលំហាច ស្រុកអង្គស្នួល -ឈ្មោះ ថោង សុ​ភ័ក្រ​ ភេទប្រុស អាយុ ៣៧ឆ្នាំ​ -ឈ្មោះ មិញ ស​ហ​រដ្ឋ​ ភេទប្រុស អាយុ២៥ឆ្នាំ-ឈ្មោះ ស៊ុំ ចាន់ភេទប្រុស អាយុ ៣​១​ឆ្នាំ នៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី

-ឈ្មោះ អឿន ហោធាង​ ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអ​ង្គស្នួល​ -ឈ្មោះ ភឿន លាភ​ ភេទប្រុស អាយុ ២​២​ឆ្នាំ នៅភូមិតាកេថ្មី សង្កាត់កំបូល ខ័ណ្ឌកំបូល រា​ជធានីភ្នំពេញ ។ដកហូតម្សៅក្រាមពណ៌សថ្លាស​ង្ស័យជាគ្រឿងញៀន ៣កញ្ចប់ , ទូរស័ព្ទដៃ ៥ គ្រឿង​ នឹងឧបករណ៍ប្រើប្រាស់​។

​ ៦-​ កាលពី​ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១៤:៣០នាទី នៅចំណុចភូមិដំណាក់ត្រាច ឃុំដំបូ​ករូង នគរបាលស្រុកភ្នំស្រួច បង្ក្រាបមុខសញ្ញាស​ង្ស័យពាក់ព័ន្ធគ្រឿងញៀន ៤នាក់ ៖-ឈ្មោះ សុត ពុទ្ថា​ ភេទប្រុស អាយុ ២១ឆ្នាំ-ឈ្មោះ សុខ ភក្ដីភេ​ទប្រុស អាយុ១៩ឆ្នាំ-ឈ្មោះ ហន ហុន​ ភេទប្រុស អាយុ១៨ឆ្នាំ ទាំង៣នាក់នៅភូមិដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច -ឈ្មោះ ស៊ឹម កុសល​ ភេទ ប្រុស អាយុ២៦ឆ្នាំ នៅភូមិពាមខ្វាវ ឃុំដំបូករូង ស្រុកភ្នំស្រួច ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័​យជាគ្រឿងញៀន ២កញ្ចប់ , ម៉ូតូ ២ គ្រឿង​, ទូរ​ស័​ព្ទដៃ ២ នឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀន។

សមត្ថកិច្ច​បាន​ក​សាង​សំណុំ​រឿង​បញ្ជូន​ជនស​ង្ស័​យ​ រួមជាមួយ​វត្ថុតាងទៅអយ្យការ​ អមសា​លា​ដំ​បូងខេត្ដកំពង់​ស្ពឺ​ ចាត់ការតាមនីតិវិធី​ច្បាប់​ ៕