ច្បាស់អត់លោកចោរ! កាមេរ៉ាសុវត្ថិភាពថតជាប់សកម្មភាពប៉ុណ្ណឹងហើយ ប្រឹងប្រកែកទៀត!, ករណីចោរលួចកាច់កញ្ចក់ឡានគេដែលលោក សុវណ្ណរិទ្ធី តាមទាន់យប់មិញ (មានវីដេអូ)
ព័ត៌មាន
2.64K

ភ្នំពេញ៖ ក្រោយមានករណីជនសង្ស័យជាក្រុមចោរ ធ្វើសកម្មភាពលួចឆ្កឹះកញ្ចក់រថយន្តនៅមុខហាង 434 ចាន់ភឿន ទិញលក់ បង់រំលោះរថយន្តគ្រប់ប្រភេទ ហើយព្យាយាមរត់ ទាំងដែលម្ចាស់រថយន្តសុខចិត្តដេកយាមក្នុងរថយន្តហើយ នៅតែមានជនសង្ស័យ ថ្លែមធំ ២នាក់ជិះម៉ូតូស្មាស់ ១គ្រឿង ចិត្តសឿង មកគាស់យកកញ្ចក់រថយន្តនោះបានសម្រេចទៀតនោះ ហើយព្យាយាមជិះគេចខ្លួន តែស្របពេលនោះក្រុមការងារTVFBឃើញសកម្មភាពនេះ ក៏ដេញតាមស្រែក រហូតមកដល់ ចំណុចផ្លូវទាល់ ធ្វើអោយជនសង្ស័យនោះភ័យ ក៏ជិះម៉ូតូទៅបុកនិងរបងផ្ទះរបស់ប្រជាពលរដ្ឋ បណ្ដាលឲ្យដួលហើយខ្ទាតចូលមកខាងមុខរថយន្តរបស់ក្រុមការងារTVFB មិនតែប៉ុណ្ណោះ ភ្លាមៗជនសង្ស័យបានព្យាយាមរត់គេចខ្លួន តែសំណាងអាក្រក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋ និងក្រុមបងសន្តិសុខម្ដុំនោះព័ទ្ធចាប់ក្របួចបានភ្លាមៗ។

សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២៦៥ ក្នុងសង្កាត់ ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ពេលនេះម្ចាស់ទីតាំង 434 ចាន់ភឿន ទិញលក់ បង់រំលោះរថយន្តគ្រប់ប្រភេទ ខាងលើបានបញ្ចេញកាមេរ៉ាសុវត្ថិភាពហើយ ច្បាស់អត់លោកចោរ! កាមេរ៉ាសុវត្ថិភាពថតជាប់សកម្មភាពប៉ុណ្ណឹងហើយ ប្រឹងប្រកែកទៀត ។

សូមទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម ៖