Facebookឈ្មោះ «Eurng Virak» ខមមិនប្រមាថជីវិតឯកឧត្តម គួច ចំរើន «ជូនពរឲ្យឯកឧត្តមឆ្លងវីរុសកូរ៉ូណាឆាប់»
ព័ត៌មាន
10.1K

ខេត្តព្រះសីហនុ ៖ យោងតាមផេក ប្រតិកម្មរហ័សខេត្តព្រះសីហនុ បានបង្ហោះគណនីFacebook របស់បុរសម្នាក់ឈ្មោះ «Eurng Virak» ដែលបានប្រមាថជីវិតថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដោយបានចូលខមមិនថា ជូនពរឲ្យឯកឧត្តមឆ្លងវីរូណាឆាប់ ។

ក្នុងនោះ ផេក ប្រតិកម្មរហ័សខេត្តព្រះសីហនុ បានបង្ហោះថា « លោកឯងប្រមាថជីវិតថ្នាក់ដឹកនាំ យកសុខទុក្ខមនុស្សជាតិមកលេងសើច ទោះលោកឯងដល់ទីណា​ ក៏លោកឯងនៅតែជាបុគ្គលអត់កំណើត​ » ។

សូមបញ្ជាក់ថា ការខមមិនរបស់បុរសខាងលើនេះ គឺធ្វើឡើង ខណៈដែលឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន ថ្នាក់ជាតិ និង​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ ដោយមាន​ទាំង​មន្ត្រី​ជំនាញ គ្រូពេទ្យ​ផង កំពុងមានវត្តមាននៅកំពង់ផែក្រុងព្រះសីហនុ រង់ចាំទទួលអ្នកទេសចរណ៍អន្តរជាតិដែលមកតាមនាវាទេសចរណ៍ឈ្មោះ MS Westerdam ចូលចតកំពង់ផែ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ៕