សូមចូលរួមរំលែកទុក្ខផង​ ! នារីស្រស់ស្អាតម្នា​ក់​ បើករថយន្តស៊េរីទំនើបព្រលះក្បាលព្រួញពុះចែកទ្រូងផ្លូវ​ ក្រឡាប់ផ្ងារជេីង​ ហើយបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅមន្ទីរពេទ្យ
ព័ត៌មាន
3.65K

រាជធានីភ្នំពេញ​ ៖​ រន្ធត់ណាស់​ នារីរូបស្រស់ស្អាត​ម្នាក់​ បានស្លាប់បាត់បង់ជីវិត​ ខណ:ពេលបញ្ជូនទៅមន្ទីរពេទ្យ​ ក្រោយពេលបេីករថយន្តសេរីទំនេីប​ ម៉ាសស្តារ​ ១គ្រឿង​ ល្បឿនលឿន​ ជ្រុលទៅបុកក្បាលព្រួញពុះទ្រូងផ្លូវ​ នៅចំណុចផ្លូវចូលក្រោមដី​ ពេញទំហឹង​ បណ្តាលអោយក្រឡាប់ផ្ងារជេីង​​ ដែលស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ នាវេលាម៉ោង​២រំលងអាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ ៖​មុនពេលកើតហេតុ​ គេបានឃើញ​ នារីរូបស្រស់ស្អាតខាងលេី​ បើករថយន្តស៊េរីទំនើបម៉ាក​ ម៉ាសស្ដា​ ១គ្រឿង​ ពណ៍ស​ពាក់ស្លាកលេខភ្នំពេញ​2AQ-6626 ​ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីរ៉េត​ ក្នុងទិសដៅពីលិចទៅកើត​ ក្នុងល្បឿនយ៉ាងលឿន​ ខណៈពេលមកដល់កន្លែងកើតហេតុ​ត្រង់ចំណុចផ្លូវចូលក្រោមដី​ ក៏ជ្រុលចង្កូតបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ​ យ៉ាងពេញទំហឹង​ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ​ និងបង្កឲ្យនារីអ្នកបើកបររងរបួសធ្ងន់​ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យធ្វេីការសង្រ្គោះបន្ទាន់ភ្លាមៗ​ តែជាអកុសលនារីរងគ្រោះបានស្លាប់បាត់បង់ជីវិតពេលដែលបញ្ជូនដល់មន្ទីរពេទ្យបាត់ទៅហើយ​ ។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចជំនាញចរាចរខណ្ឌមានជ័យ​ សហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរក្រុង​ ធ្វើការវាស់វែងយករថយន្តទៅរក្សាទុកជាបណ្ដោះអាសន្ន​ ដើ​ម្បីរង់ចាំការដោះស្រាយតាមនីតិវិធី​ចំណែកសពក្រុមគ្រួសារដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី​ ៕