តារាសម្តែង លោក សៀវប៉ាវ ជួបគ្រោះថ្នាក់ចរាចរណ៍ បោកក្បាលធ្ងន់ធ្ងរកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ
កម្សាន្ត
405

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលក្នុងពិភពសិល្បៈ ដោយ តារាសម្តែង លោក សៀវប៉ាវ បានជួបគ្រោះថ្នាក់ចរាចរណ៍ រហូតរងរបួសបោកក្បាលធ្ងន់ធ្ងរ មកទល់ពេលនេះ​មិនទាន់ដឹងខ្លួននៅឡើយ និងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅផ្លូវម្តុំក្តាន់ពីរ ក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជាក់ស្តែងយោងតាមផេក សិល្បៈករកម្ពុជា របស់ លោក អ៉ឹម ជីវ៉ា បានបង្ហោះថា « សូមជួយស៊ែផង លោក សៀវប៉ាវ តារាសម្តែង ជួបគ្រោះថ្នាក់ចរាចរណ៍បោកក្បាលរបួសធ្ងន់ធ្ងរ សន្លប់មិនទាន់ដឹងខ្លួនឡើយ ដឹកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យ មិត្តភាពខ្មែរសូវៀត ហៅពេទ្យរុស្សីកាលពីវេលាររំលងអាធ្រាតចូលថ្ងៃថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នៅផ្លូវម្តុំក្តាន់ពីរ ក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ជូនដំណឹងដោយ លោក អុឹម ជីវ៉ា » ៕