ស្ងាត់ៗតារាកំប្លែង នាយ ស្លេក ចូលសាងផ្នួសជាព្រះសង្ឃ
កម្សាន្ត
1.16K

ភ្នំពេញ​៖ មហាជនពិតជាបានស្គាល់ហើយ តារាកំប្លែងសម្បូរវោហាស័ព្ទ ពាក្យកំណាព្យកាព្យឃ្លោង មិនចេះរីងស្ងួត នាយ ស្លេក ដែលជាតារាកំប្លែងរួមក្រុមជាមួយនាយ ពាក់ មី ហើយតែងផ្តល់សើចក្អាកក្អាយដល់មហាជន ។

ថ្មីៗនេះមានការភ្ញាក់ផ្អើលនៅក្នុងពិភពសិល្បៈ ក្រោយ តារាកំប្លែង នាយ ស្លេក ចូលសាងផ្នួសជាព្រះសង្ឃ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នេះ នៅវត្ត​​សែន​សុខ​​ សង្កាត់ឃ្មួញ​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

ក្នុងនោះយោងតាមការបង្ហោះរបស់លោកតា វិចទ័រ បានបង្ហោះថា នៅថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ជាថ្ងៃដែលអ៊ំស្លេក របស់យើងបានសាងព្រះផ្នួស​នៅក្នុងព្រះពុទ្ធសាសនា​ ​​ហើយនិមន្តគង់នៅវត្ត​​ សែន​ សុខ​​ សង្កាត់ឃ្មួញ​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។ ការសាងព្រះផ្នួសរបស់អ៊ំស្លេក មានរយ:ពេល១សប្តាហ%ឲ៍។ ខ្ញុំបាទសូមចូលរួមត្រេកអរនិងអនុមោទនា។

ចំណែកFacebook របស់នាយពែកមី ក៏បានបង្ហោះថា តាស្លេកបួសហើយ​ (បួសមែនទែន​)​ អត់មានអ្នកសូត្រកំណាព្យទៀតទេ​ លោក តាស្លេក​ បើបានត្រាស់​ មកប្រោសខ្ញុំផង​ ខ្ញុំបាបច្រើនណាស់ ៕