ក្រោយសមត្ថកិច្ចចាប់ឃាត់ខ្លួន ម៉ាត់ យ៉ាម៉ីន បង្ហោះសារថា៖ « អ្វីដែលខ្ញុំខំសាងតាំងពីដើមមក គឺខ្ញុំជាអ្នកបំផ្លាញវាដោយខ្លួនឯង »


ភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុករបស់ Mat YaMin បានបង្ហោះថា​« អ្វីដែរខ្ញុំខំសាងតាំងពីរដើមមក គឺខ្ញុំជាអ្នកបំថ្លាញវាដោយខ្លួនឯង ហើយខ្ញុំសំទោស បងប្អូនតាំងអស់គ្នា ជាសារធារណៈសំរាប់ទង្វើ ដែរមិនល្អមួយនេះផង ហើយអគុណដល់បងប្អូនទាំងអស់គ្នាដែរនូវតែស្រលាញ់រាប់អានខ្ញុំ នឹងឆាតសួរសុខទុកខ្ញុំ ហើយខ្ញុំអគុណដល់ក្លឹបសំរាប់ការសំរាចចិត្តមួយនេះ អរគុណ លាហើយ » ។

សូមបញ្ជាក់ថា មានការបង្រ្កាបចុះបង្ក្រាបគ្រឿងញៀន នៅក្នុងក្លឹបផ្លាយ ដែលក្នុងរង្វង់ប្រតិបត្តិការនេះ មានការឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ក្នុងនោះមានទាំងកីឡាករបាល់ទាត់ ម៉ាត់ យ៉ាម៉ីន​ នៅក្លឹបបឹងកេត ផងដែរ កាលពីវេលាម៉ោងជាង២យប់ ចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ស្ថិតនៅតាមបណ្តោយផ្លូវកែវចន្តា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ក្នុងនោះ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្លឹបបឹងកេត ក៏បានប្រកាសជាផ្លូវការ បញ្ចប់កិច្ចសន្យាជាមួយនឹង កីឡាករ ម៉ាត់ យ៉ាម៉ីន​ ចាប់ពីពេលនេះតទៅ ក្រោយកីឡាកររូប ប្រព្រឹត្តិអាកប្បកិរិយាខុសពី​ក្រមសីលធម៌​កីឡាករអាជីព ដើម្បីទុកជាគំរូកុំឲ្យកើតមានលើកីឡាករបាល់ទាត់ ផ្សេងៗទៀត ៕