​ប្លែកអារម្មណ៍ជាមួយបទ«នារីបឹងទំពុន»របស់Tempo ,Rawyer និង​Snooga(វីដេអូ)
កម្សាន្ត
183

​​ប្រិយមិត្តធ្លាប់បានស្គាល់ហើយក្រុមតារាចំរៀងដែលជាម្ចាស់បទ player ដែលមានការគាំទ្រជាច្រើន ដោយក្នុង youtube មានអ្នកទស្សនា ដល់តែ២០លានដង ហើយពេលនេះពួកគាត់ទើបតែចេញបទថ្មីមានចំណងជើងថា«នារីបឹងទំពុន»។

បើយើងទៅតាមលោក Rawyer ដែលជាម្ចាស់បទនារីបឹងទំពុនខាងលើបានឲ្យដឹងថា ការធ្វើបទនេះឡើងដោយសារតែពួកគាត់មានផ្ទះនៅម្ដុំនិងតែម្ដង ហើយក្រុមរបស់គាត់ទាំងអស់គ្នាក៏ជាមិត្តភក្កិគ្នាជាយូរមកហើយហើយគាត់ក៏ស្រមោលស្រមៃក្នុងការធ្វើបទនិយាយពីនារីនៅបឹងទំពុននេះឡើងដោយនិយាយពីរូបសម្រស់ស្រស់ស្អាតរបស់នារីនៅម្ដុំនោះ ដោយមានរូបរាងបានមួយចប់ ហើយក្រុមរបស់គាត់ក៏មានការចំណាប់អារម្មណ៍ធ្វើបទនារីបឹងទំពុននេះឡើង ដើម្បីឲ្យប្រិយមិត្តកាន់តែជ្រាបកាន់ច្បាស់ប្រិយមិត្តអាចចូលទៅចុច​link ខាងក្រោមដើម្បីចូលស្ដាប់នៃបទចម្រៀងនារីបឹងទំពុនទាំងអស់គ្នា៖