អគ្គនាយិកា​ក្រុមហ៊ុន LC Brand បង្ហើបយុទ្ធសាស្រ្តជោគជ័យនិងគោលការណ៍រឹងមាំ ក្នុងជំនួញគ្រឿងសម្អាង
សុខភាពនិងសម្រស់
2.05K

រាជធានីភ្នំពេញ៖ ស្របពេលដែលវិស័យគ្រឿងសម្អាង​ កំពុងមានទីផ្សារនៅក្នុងស្រុកខ្មែរ ហើយជំនួញអនឡាញទៀតសោត ក៏បានហក់ឡើងខ្ពស់ជាបន្ដបន្ទាប់ទៀតនោះ ​លោកស្រី ឡាំ ស៊ីវហ្វុង ជាអគ្គនាយិកាប្រចាំក្រុមហ៊ុន LC Brand បានប្រាប់មកកាន់ TVFB​ ថា ដោយសារតែការរីកចម្រើនផ្នែកអនឡាញនេះហើយ​ ហើយធ្វើស្រ្ដីមេផ្ទះជាច្រើន ងាកឱកាសមកលក់គ្រឿងសម្អាងតាមអនឡាញនិងចាប់ផ្ដើមមានមុខរបរសម្រាប់ខ្លួនឯង ដែលបន្ថែមពីចំណូលរបស់ស្វាមី។

លោកស្រី ​បន្ត​ថា ជំនួញគ្រឿងសម្អាងកំពុងលូតលាស់ ដែលលក់ត្រឹមតែ១ឆ្នាំ មានតំណាងចែកចាយរហូតជាង២០០០នាក់។ លោកស្រីបានបន្ថែមថា មិនដែលចាប់អារម្មណ៍វិស័យនេះទេ ពីព្រោះពេលដែលចេញលក់ដំបូងគ្រាន់តែចង់ជួយក្មួយស្រីឱ្យមានមុខរបរតែប៉ុណ្ណោះ ក៏ប៉ុន្ដែដោយសារតែឃើញសមិទ្ធផលជាហូរហែ ហើយមានការគាំទ្រខ្លាំងពីអតិថិជនទៀតនោះ ទើបលោកស្រីចាប់ផ្ដើមបង្កើតយីហោផ្ទាល់ខ្លួន នាំគ្រឿងសំអាងចូលជាហូរហែ ដែលរហូតមកដល់ពេលនេះមានច្រើនដូចជា លេលាបខ្លួន គ្រីបព្យាបាលក្លៀក សាប៊ូកក់សក់ ថ្នាំសម្រក ម៉ាស ស្រ្កាប់ជាដើម ជាពិសេសនោះគឺរាល់ផលិតផលទាំងអស់សុទ្ធសឹងតែបានចុះបញ្ជីពីក្រសួងត្រឹមត្រូវ ដែលធ្វើឱ្យអ្នកប្រើប្រាស់ ក៏ដូចជាតំណាងចែកចាយទាំងអស់ អាចជឿជាក់ មានទំនុកចិត្តបាន។

មិនតែប៉ុណ្ណោះ ទោះមានជំនួញជាច្រើនក៏ដោយ តែក្នុងនាមជាស្រ្តីមួយរូបដែលមានគ្រួសារហើយ ក៏ត្រូវបែងចែកពេលវេលា និងមានផែនការអាជីវកម្មច្បាស់លាស់ ហើយនៅក្នុងអាជីវកម្មគ្រឿងសម្អាងនេះទៀតសោត គឺត្រូវយកចិត្តទុកដាក់ច្រើនជាងគេ ដោយមិនប្រលែងដៃឡើយ ជាពិសេសគឺត្រូវយកចិត្តទុកដាក់ទៅលើតំណាងចែកចាយទាំងអស់ ដើម្បីបង្កើនការលក់និងចំណូលកើនឡើងផងដែរ ពីព្រោះលោកស្រីគិតថា គ្រប់តំណាងចែកចាយ សុទ្ធសឹងតែជាក្រុមគ្រួសារតែមួយ ពេលគ្រប់តំណាងទាំងអស់ជោគជ័យ ក៏ជាជោគជ័យរបស់ក្រុមហ៊ុន ទើបលោកស្រីតែងតែមានកាដូពិសេស ជូនដល់តំណាងចែកចាយដែលមានស្នាដៃជានិច្ច ដើម្បីលើកទឹកចិត្តឱ្យពួកគាត់ មានកម្លាំងចិត្តបន្ដ។

ចំពោះគោលការណ៍រកស៊ីរឹងមាំរបស់LC Brand វិញគឺធានាយ៉ាងមុតមាំលើគុណភាព ក៏ដូចជាតម្លៃ ទាស់ត្រង់ថាខុសគេបន្ដិច LC Brand មិនដែលកម្មវិធីថែមអ្វីឡើយ ដោយកំណត់យកគោលការណ៍ ចំណេញតិច គុណភាពខ្ពស់រួចស្រាប់ទៅហើយ ដូច្នេះរាល់អតិថិជនដែលបានសាកល្បងសុទ្ធតែជាប់ចិត្ត និងទទួលយកបានគ្រប់គ្នា។

​លោកស្រីឡាំ ស៊ីវហ្វុង បានបញ្ជាក់ថា LC brand នឹងព្យាយាមបន្ថែមទៀត ដើម្បីតម្រូវការទីផ្សារ និងត្រៀមពង្រីកផលិតផលបន្ថែម ព្រមទាំងបង្កើនតំណាងចែកចាយផងដែរ។ LC Brand ប្រកាន់លើគោលជំហរជានិច្ចក្នុងការជួយស្រ្តីខ្មែរ ឱ្យមានមុខរបរ ក៏ដូចជាបង្កើនចំណូលដោយខ្លួនឯង អ្នកណាក៏ធ្វើបាន អ្នកណាក៏អាចទៅរួចឱ្យតែមានការតាំងចិត្ត និងតស៊ូ។គ្រប់គ្នាដែលចាប់អារម្មណ៍ផលិតផលLC brand ក៏ដូចជាព័ត៌មានចូលជាតំណាងចែកចាយតាមរយៈលេខទូរស័ព្ទ៖ 012 322 286 និង 092 75 67 89 ឬ Fackbook Page ៖ LC Brand