មង្គលការរបស់តារាសម្តែង តូតា នឹងធ្វើឡើងនៅសណ្ឋាគារផ្កាយ៥ ដែលគ្រោងនឹងចំណាយ ១០ម៉ឺនដុល្លារអាមេរិក
កម្សាន្ត
790

ជីវិតស្នេហារវាងតារាសម្ដែងស្រស់ស្អាតនិងជាអ្នកជំនួញវ័យក្មេង កញ្ញា ម៉ាក សែនសូនីតា ហៅតូតា ជាមួយនឹងលោក លោក ប៉ុល វិបូ ហាក់កាន់តែមានភាពផ្អែមល្ហែម ចុះសម្រុងគ្នាពីមួយថ្ងៃទៅមួយថ្ងៃមានរយៈពេល៥ឆ្នាំមកហើយ ក្រោយនាងបានចូលរួមសម្តែងក្នុងភាពយន្តខ្នាតធំរឿង«ចន្ទ្រា» របស់ផលិតកម្ម Angkor Picture ដែលជាផលិតកម្មរបស់អនាគតស្វាមីនាង ។

ពិសេសថ្មីៗនេះ កញ្ញា បានសម្រេចចិត្តចាប់ដៃគ្នាជាមួយអតីតផលិតករភាពយន្តរូបនេះ ចូលរោងការហើយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ដែលធ្វើឡើងនៅសណ្ឋាគារផ្កាយ៥សុខាភ្នំពេញ ដែលមានការអញ្ជើញភ្ញៀវប្រមាណជាង១០០០នាក់ ចូលរួម និងអាចចំណាយរហូតដល់ប្រមាណ១០ម៉ឺនដុល្លារអាមេរិកថែមទៀត ។

អនាគតកូនកំលោះរបស់កញ្ញា តូតា បាននិយាយថា ពិធីមង្គលនេះគ្រាន់តែធ្វើឡើង បែបថ្នាក់កណ្តាលប៉ុណ្ណោះ ខណៈការចំណាយក៏មិនទាន់អាចកំណត់បាននោះទេ ហើយពេលរៀបការរួច លោក និងភរិយា ពិតជាត្រេកអរប្រសិនបើរៀបការរួចភ្លាម មានកូនភ្លាមៗ៕