អតីតតារាចម្រៀង ម៉ូលីកា នាំស្វាមីទៅក្រេបចន្ទទឹកឃ្មុំក្រោយផ្សះផ្សាគ្នាឡើងវិញ និងជប់លៀងឲ្យបុគ្គលិក៣០នាក់
កម្សាន្ត
211

ភ្នំពេញ៖ ​មហាជនពិតជាបានជ្រាបហើយ អតីតតារាចម្រៀង ម៉ូលីកា និងបច្ចុប្បន្នជាថៅកែស្រីលក់តាមអនឡាញម្នាក់ បានរៀបការជាមួយលោក ឆានុន ដែលជាស្វាមី កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ កន្លងទៅ នៅដឺព្រីមៀរ សិនធ័រ សែនសុខ ដោយចំណាយប្រាក់អស់ជាង១០ម៉ឺនដុល្លារ បន្ទាប់ពីអ្នកទាំង២ បានស្រឡាញ់ និងធ្លាប់មានប្រវត្តិតស៊ូកម្សត់កម្ររជាមួយគ្នាជាង៣ឆ្នាំ។ ពេលនោះ នៅថ្ងៃរៀបការ នាងបាននិយាយថា នឹងនាំស្វាមីទៅក្រេបចន្ទទឹកឃ្មុំរយៈពេលខ្លីនៅប្រទេសបារាំង ប៉ុន្ដែពេលនេះនាងសម្រេចចិត្តពន្យាពេលមួយអន្លឺសិន ដោយសារមមាញឹកក្នុងស្រុក។

ក្រោយមកថ្មីៗនេះ ក៏មានការផ្ទុះនូវរឿងចម្រូងចម្រាស់ពីជិវិតស្នេហា របស់អ្នកនាង ម៉ូលិកា ដែលជាអតីតតារាចម្រៀងម្នាក់ ក្នុងបណ្តាញសង្គម។ ទើបពេលនេះ នាងបាននាំស្វាមីទៅក្រេបចន្ទទឹកឃ្មុំក្រោយផ្សះផ្សាគ្នាឡើងវិញ និងជប់លៀងឲ្យបុគ្គលិក នៅរមណីយដ្ឋានគីរីរម្យ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ។

ការដើរលេងនេះ អាចនិយាយបានថាជាថ្ងៃពិសេសសម្រាប់នាងនឹងស្វាមី តែនាងក៏មិនអាចមានក្តៅសុខតែខ្លួន​ឯង ហើយភ្លេចបុគ្គលិក៣០នាក់ទៀត របស់នាងបាននោះទេ ព្រោះថាបើគ្មានបុគ្គលិកដែលខំប្រឹងធ្វើការឲ្យនាងទេ នាងក៏គ្មានថ្ងៃជោគជ័យដូចជាពេលនេះដែរ ទើបនាងសម្រេចចិត្តថាដើរលេងជុំគ្នាតែម្តង៕