​​ជំនះពាក្យដែលគេតែងថាខ្លួនខ្មៅ ខិតខំសិក្សាផលិតនូវផលិតផលគុណភាពខ្ពស់ដែលធ្វើឲ្យស្បែកមានភាពភ្លឺថ្លា​
សុខភាពនិងសម្រស់
3.81K

យោងតាមការដំណើររៀបរាប់ពីកិច្ចសម្ភាសន៍រវាងក្រុមការងារTVFB នៅក្នុងថ្ងៃដាក់សម្ភោធផ្លូវការពីផលិតផលSnow Blanc របស់ក្រុមហ៊ុន ស្នូប្លង់ ត្រឌីង ឯ.ក (SNOW BLANC TRADING CO.,LTD) នៅលើទឹកដីអង្គរនៃខេត្តសៀមរាប កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងផុតទៅ បានឲ្យដឹងថា ការខិតខំកសាងផ្លាកយីហោខ្លួនឯងនេះ​ គឺដំបូងដោយសារចង់ជំនះពាក្យដែលគេតែងតែពោលឲ្យខ្លួនថា «ខ្មៅ» និងការនិយាយបង្អាប់ថា«ស្បែកខ្មៅបែបនេះមិនអាចលក់ឡេបានទេ» ពោលគឺចង់សំដៅថាមិនអាចលក់ផលិតផថែរក្សាស្បែកបានទេ។ យ៉ាងណាមិញ លោកស្រី អ៊ួង ស្រីនិច ដែលជាអគ្គនាយិការបស់ក្រុមហ៊ុនផ្ទាល់បានធ្វើការប្តេជ្ញាចិត្តខិតខំសិក្សា ទៅលើការផលិតនូវផលិតផលដែលផ្តោតទៅលើសុខភាពស្បែកជាចម្បង និងនាំមកនូវភាពសភ្លឺថ្លា រលោងបែបធម្មជាតិ។ ដោយផ្តោតលើការស្រាវជ្រាវសមាសធាតុផ្សំ ដោយផ្ទាល់ដែលប្រកបនូវស្តង់ដារអន្តរជាតិ ជាមួយខាងរោងចក្រនៃព្រះរាជាណាចក្រថៃ លោកស្រី មានភាពមុតមាំ និងជឿជាក់ថា ផលិតផលរបស់ខ្លួនពិតជាអាចទទួលបានការគាំទ្រច្រើន។

ជាសមតទ្ធិលផល ផលិតផល ស្នូប្លង់ ទទួលបានការគាំទ្រជាទីគាប់ចិត្តដោយស្តុកនៃការនាំចូលដំបូង អាចលក់ចេញទាំងអស់នៅចំនួន១០០០០ដប ក្នុងថ្ងៃដំបូងនៃការដាក់លក់និងចែកចាយ។

ភាពជោគជ័យទាំងនេះ បណ្តាលមកពី ឆន្ទៈល្អ មានជំហរក្នុងអាជីរកម្មច្បាស់លាស់ និងការផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តជូនបណ្តាអតិថិជន ក៏ដូចជាអ្នកតំណាងចែកចាយទូទាំងខេត្តក្រុងផងដែរ៕

ទំនាក់ទំនងចែកចាយបន្ត សូមធ្វើការទាក់ទងមកកាន់លេខ៖ 010 344 888! សូមអរគុណ