ស្គាល់មុខក្មេងប្រុស ដែលវាយ ពេជ្រ ថៃ ហើយ ខណៈមូលហេតុផ្តើមចេញពីរឿងមិត្តរួមថ្នាក់ស្តោះទឹកមាត់ព្រោះឈឺក (មានវីដេអូ)
កម្សាន្ត
1.86K

ភ្នំពេញ៖ យោងតាមការបង្ហោះ របស់លោក ហេង ឡុង បានលើកឡើងថា « យោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំ មិនចង់ឱ្យក្មួយ ពេជ្រ ថៃ ប្ដឹងផ្ដល់ជនបង្កទេ ពីព្រោះរបួសស្នាមតិចតួច ហើយក្មួយគឺជាសិល្បករល្បីគួរមានចិត្តសន្ដោសច្រើនជាងមនុស្សធម្មតា។ គ្រាន់តែធ្វើការសុំទោសពីសាមីខ្លួន និងកិច្ចសន្យាកែខ្លួន ដឹងឮពីអាណាព្យាបាល។

នាយកសាលាមិនគួរបណ្ដោយឲ្យមានវប្បធម៌បងធំនៅក្នុងសាលាឡើយ ខ្ញុំមិនជឿថា លោកគ្រូ អ្នកគ្រូ ដែលជានាយកសាលាមិនដឹងរឿងបងតូចបងធំនៅក្នុងសាលារបស់ខ្លួនឡើយ។

រឿងរ៉ាវលម្អិត ម្ចាស់ពាន ពេជ្រ ថៃ ត្រូវសិស្សសាលាវាយ! ថ្មីៗនេះម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី១ ពេជ្រ ថៃ ធ្វើឲ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ជុំវិញអំពើហិង្សាត្រូវសិស្សវិទ្យាល័យមោងឫស្សីដូចគ្នាវាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង ៩ និង០៥នាទីព្រឹក ខណៈមកដល់ថ្ងៃនេះសាមីខ្លួនបានបញ្ជាក់ប្រាប់សមាគម ពីស្ថានភាពជាក់ស្ដែងហើយ ដោយរូបគេមិនត្រូវអ្វីធ្ងន់ធ្ងរឡើយ។

ចំពោះដើមហេតុកើតចេញពីមិត្តរួមថ្នាក់ខ្លួនស្ដោះទឹកមាត់ដោយការឈឺក ប៉ុន្តែស្របពេលនោះស្រាប់តែមានសិស្សមួយក្រុមផ្សេងទៀតបានលោតចូលមកវាយទាំងកម្រោលដោយមិនដឹងមូលហេតុតែម្ដង និងត្រូវចំខ្លួនថែមទៀតផង។

ចំពោះការប្ដឹងផ្ដល់នោះពុំទាន់មាននៅឡើយទេ ដោយសារពេលនេះលោកគ្រូ និងភាគីបង្កហេតុកំពុងសម្របសម្រួលនៅឡើយក្នុងនោះជនបង្កក៏ទទួលស្គាល់ថា រូបគេពិតជាបានវាយមែន ប៉ុន្តែកើតឡើងដោយអចេតនាប៉ុណ្ណោះ ៕