ក្រោយទទួលបានសំណងពីជនបង្ក នាយចឺម យកថវិកា៥លានរៀល មកបរិច្ចាគជូនមន្ទីរពេទ្យគុន្ធបុប្ផា
កម្សាន្ត
309

ភ្នំពេញ៖ មហាជនច្បាស់ជានៅចាំ ករណីអតីតតារាកំប្លែង និងជាតារាចម្រៀង នាយ ចឺម ត្រូវបានបុរសម្នាក់ដែលជាអតីតកីឡាករបាល់ទាត់ វាយនឹងឈើជ្រុង បែកក្បាលដេរ៥ថ្នេរ ដោយចោទថា ញ៉ែសង្សារគេ ផ្អើលពេញផ្ទៃប្រទេស ពេលនេះស្រាប់តែមានគេទម្លាយថា ពេលនេះនាយចឺមទទួលបានសំណង៨០០០ដុល្លារអាមេរិក។

​សូមបញ្ជាក់ថា លោក តាន់ គីមហៀក ចៅក្រមស៊ើបសួរសាលាដំបូងខេត្តប៉ៃលិន បានចេញដីកាលេខ៥៨៤ កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ សម្រេចឃុំខ្លួនជនត្រូវចោទ ឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ ពីបទ«ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទធ្វើឲ្យខូចខាតដោយចេតនា» រយៈពេល៤ខែ ចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅពន្ធនាគារខេត្តប៉ៃលិន ក្នុងភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

ក្នុងនោះ យោងតាមការបង្ហោះរបស់លោក ហេ ង ឡុង បាន​សរសេរ​ថា « នាយចឺម បន្ទាប់ពីទទួលបានសំណងពីជនបង្ក ក៏បានយកថវិកា ៥លានរៀល ទៅបរិច្ចាគជូន “មូលនិធិគន្ធបុប្ផាកម្ពុជា” » ៕