ក្រុមហ៊ុន Peach Tea ខេមបូឌា បើកសម្ភោធជាផ្លូវការ ភីជធី សាខាទី​២ គឺជាសាខាទួលគោក
កម្សាន្ត
2.89K

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន ភីជធី ខេមបូឌា​ Cambodia Peach Tea Company (Cambodia Co., LTD)​បានបើក​កម្មវិធី​សម្ភោធជាផ្លូវការ ភីជធី សាខាទី ២ គឺជាសាខាទួលគោក​នេះ​។ ដោយសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ អតិថិជន ជាពិសេសគឺ យុវវ័យ សិស្សានុសិស្ស ជាច្រើន ដូចច្នេះហើយទើប ភីជធី បានពង្រីកសក្តានុពល របស់ខ្លួន អោយបានគ្រប់តាមបណ្តាតំបន់ ដែលយើងគ្រោងជាបន្តបន្ទាប់​។

​ជាក់ស្តែងមកទាល់ពេលនេះ ក្រុមហ៊ុន ភីជធី កំពុងតែពង្រីកសាខារបស់ខ្លួនបានចំនួន ៨ សាខាធំៗ គឺ៖ សាខា សន្ធរមុខ, សាខា ទួលគោកនេះ និងបន្តសម្ភោធ សាខា ផ្សារដើមថ្កូវ, សាខា ស្ទឹងមានជ័យ ជាបន្តបន្ទាប់ ។

​ក្រុមហ៊ុន ភីជធី ជាក្រុមហ៊ុនដែលមាន ប្រភព Franchise ពីប្រទេសចិន យ៉ាងច្បាស់លាស់ ត្រឹមត្រូវ មិនក្លែងបន្លំ ដូចមានបង្ហាញ QR កូដនៅលើសំបកកំប៉ុងស្រាប់​។ ​​​អគ្គនាយកក្រុមហ៊ុន​ Franchise Peach Tea Cambodia បានត្រៀមខ្លួនរួចជាស្រេចនៅ ការសហការចែក Franchise តាមបណ្តា ខេត្ត និងតាមបណ្តា ខណ្ឌ​មួយចំនួនទៀតនៅក្នុង រាជធានីភ្នំពេញ គ្រប់ពេលវេលា​។

គួរបញ្ជាក់ថាក្រុមហ៊ុន Peach Tea សូមធានាអោយបាននៅគុណភាពជាចម្បង ។ ក្រុមហ៊ុន ភីជធី បានសិក្សាយ៉ាងម៉ត់ចត់ មុននិងអនុញ្ញាតអោយបើកដំណើរការ នៅសាខាថ្មីៗ ដទៃទៀត ។ មកទាល់ពេលនេះ Peach Tea ទើបតែបើកដំណើរការបាន រយៈពេល ០១ខែ ២៣ថ្ងៃទេ ប៉ុន្តែបានពង្រីកខ្លួនបានដល់​៨ សាខាឯណោះ ។​

​​​Peach Teaជាក្រុមហ៊ុនដើមរបស់​Dream Castle Cityមកពីប្រទេសចិនហុងកុងបានបង្កើត ប្រេននេះដោយដកស្រង់រូប​ភាពនេះពីសៀវភៅរឿងពិតរបស់ព្រះនាងប៉េសនិងសត្វត្រែនៅក្នុងឆ្នាំ២០០៨ក្នុងគោលបំណងផ្លាស់ប្តូរពីរឿងនិទានរបស់ពួកគេនៅក្នុងសៀវភៅរូបភាពនិងរូបតុក្កតាទៅជាជីវិតពិតដើម្បីអោយប្រិយមិត្តនៅទូទាំងប្រទេសស្គាល់ពីរឿងរ៉ាវស្នេហារបស់សត្វត្រែនិងព្រះនាងប៉ែសដែលជាគូស្នេហ៍ដែលមានតែភាពផ្អែមនិងស្មោះត្រង់រវាងគ្នា និងគួរអោយស្រលាញ់ធ្វើជាគំរូសម្រាប់គូស្វាមីភរិយាវ័យក្មេងនិងក្រុមគ្រួសារអោយចេះផ្តល់ក្តីស្រលាញ់អោយគ្នានិងដឹកនាំមនុស្សគ្រប់គ្នានៅក្នុងរូបគូរស្នេហ៍​Lady Peachអោយចេះប្រើពេលវេលាសំរាប់មនុស្សដែលខ្លួនស្រលាញ់និងមនុស្សជុំវិញខ្លួនគ្របដណ្តប់ដោយរូបភាពខ្ចូតៗដោយគ្រាន់តែឃើញហើយមានអារម្មណ៍រភើប។

ទន្ទឹមនិងនេះដែល​Peach Tea មិនមែនមានត្រឹមតែ«តែគុជ»តែប៉ុន្នោះទេតែនៅមានកាបូបនិងសម្ភារៈប្រើប្រាស់ជាច្រើនដែលធ្វើឡើងដោយមានរូប​គូស្នេហ៍ទាំងពីរផងដែរ។ ​Peach Tea បង្កេីតចេញជារសជាតិមួយប្រចាំប្រេន​ហៅថា​Super Fruit juice ដែលជារសជាតិបង្កេីតដោយចុងភៅរបស់​គ្រួសារ​Peach ហេីយមួយវិញទៀត«តែ»ដែលយកមកប្រេីប្រាស់គឺជាតែដែលមានគុណភាពខ្ពស់និងដាំដោយជនជាតិចិនប្រចាំប្រេនតែម្តងលេីសពីនេះទៅទៀត​ក៍មានរសជាតិតែផ្លែឈេីជាច្រេីនរសជាតិដែលសុទ្ធសឹងជារសជាតិំជំនួយសុខភាពកាត់បន្ថយជាតិខ្លាញ់មិនធ្វេីអោយឡេីងទំងន់ជាពិសេសទៅទៀតPeach Tea ក៏មានពាក្យស្លោកប្រចាំប្រេនរបស់ខ្លួននោះគឺ​Flavor of Love ដែលជាអត្តន័យមួយចង់អោយអតិថិជនដឹងថាគ្រប់រសជាតិទាំងអស់របស់​ Peach Tea គឺធ្វេីចេញពីក្តីស្រលាញ់និងដាក់បេះដូងដំណាងអោយគូស្នេហ៍របស់ព្រះនាង​ប៉េសដែលចង់អោយអ្នកញ្ញុំពោលពេញទៅដោយស្នាមញញ្ញឹមនិងចេះផ្តល់ក្តីស្រលាញ់អោយទៅមនុស្សជុំវិញខ្លួន​៕​