តារាចំរៀង ពេជ្រ ថៃ និងត្រៀមប្តឹងអ្នកដែលវាយខ្លួន បើគ្មានការដោះស្រាយ !! (មានវីដេអូ)
កម្សាន្ត
504

យោងតាមការបង្ហោះរបស់ផេក សិល្បករកម្ពុជា បានបង្ហោះនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះថា ៖ តារាចំរៀង ពេជ្រ ថៃ និងត្រៀមប្តឹងអ្នកដែលវាយខ្លួន បើគ្មានការដោះស្រាយ !! ក្រោយ​ស្ងប់ស្ងាត់រឿងសិស្សសាលាវាយគ្នាមិនបានប៉ូន្មានផង ស្រាប់តែរឿងភ្ញាក់ផ្អើលថ្មីត្រូវបានគេទម្លាយ គឺតារាចម្រៀងវ័យក្មេងមាឌល្អិត ពេជ្រ ថៃ ត្រូវបានសិស្សដូចគ្នាវាយចំមុខនៅក្នុងបរិវេណសាលារៀន ដែលតារាចម្រៀងរូបនេះរៀន។

​នៅក្នុងវីដេអូ ដែលមានសិស្សានុសិស្ស នៅសាលា ថតបាន តារាប្រុសវ័យក្មេងរូបនេះ ហាក់ដូចជាខឹងសម្បារ​យ៉ាងខ្លាំង ព្រោះពួកគេ វាយចំរូបគេ ក៏មិនតិចទេ ព្រោះពេជ្រ ថៃ ជាក្មេងដែលអត់ទ្រាំ និងមិនចេះប្រកាន់ច្រើន តែប្រហែលរឿងនេះ រូបគេឈឺខ្លាំងហើយ។ តាមប្រភពវីដេអូឲ្យដឹងថា មុនដំបូងឡើង ពេជ្រ ថៃ ស្ថិតក្នុងហេតុការណ៍នោះដែរ តែរូបគេ មិនមែនជា ក្រុមដែលវាយគ្នានោះទេ ហើយក៏មិនមែនជាមិត្តភក្តិ របស់ក្រុមណា ឬនៅខាងអ្នកណានោះដែរ តែចៃដន្យ ពេជ្រ ថៃ នៅក្បែរ ទើបបណ្តាលឲ្យក្រុមក្មេងៗ វាយចំយ៉ាងដូច្នេះ។ ពេជ្រ ថៃ ឈឺគួរសមដែរ ហើយពេលនោះ រូបគេ ក៏បានខលទៅប្រាប់អាណាព្យាបាល ពីរឿងហេតុនោះ។

​តែយ៉ាងណា ជុំវិញ​រឿង​រ៉ាវ​នេះដែរ នៅមិនទាន់ទាក់ទងតារាចម្រៀង ពេជ្រ ថៃ និងនាយកគ្រប់គ្រងសាលាបាននៅឡើយទេ ខណៈដែល​អ្នកគាំទ្រ​ និងមហាជនជាច្រើន កំពុងតែ​មាន​ការ​អាណិត​អាសូរ​ជាខ្លាំង​។

ប្រភពជិតស្និទ្ធបានប្រាប់ឲ្យដឹងថា ពេជ្រ ថៃ ជាក្មេងដ៏ល្អ និងខំប្រឹងប្រែងរៀនសូត្រម្នាក់ ហើយចាប់តាំងពីរូបគេ បានជាប់ពាន គឺនៅតែបន្តការសិក្សា នៅសាលា មិនសូវដាច់ តែនៅពេល មានកម្មវិធីលើឆាក ក៏រូបគេ ដាក់ច្បាប់បន្តិចបន្តួច តែមិនដែលចោល ពេលវេលារៀននោះទេ។ ហើយនៅសាលារៀន រូបគេជាក្មេងម្នាក់ ដែលមានចរិតរួសរាយ រាប់អានមិត្តភក្តិដូចធម្មតា ជួនកាល ពេជ្រ ថៃ បង្កបរិយាកាស ឲ្យអ្នកគ្រូ លោកគ្រូ មិត្តភក្តិ សើចសប្បាយនិងមិនដែលបង្កជម្លោះណាមួយនោះឡើយ៕