ចន​ ច័ន្ទលក្ខិណា​គាត់បាននិយាយថា EM Beauty Clinic អាចព្យាបាលមុខអាចន៍រុយ​ បានជាសះស្បេីយ
សុខភាពនិងសម្រស់
7.02K

រាជធានីភ្នំពេញ​៖​ កាលពីពេលថ្មីៗនេះ​ មានសារព័ត៌មានក្នុងស្រុកមួយ​ បានចុះផ្សាយដោយមានការភាន់ច្រឡំថា​ មុខរបស់ប្រធានសមាគមសិល្បករខ្មែរ​ និងតារាសម្តែងស្រីល្បីឈ្មោះ​ អ្នកនាង​ ចន​ ច័ន្ទលក្ខិណា​ មានបញ្ហាអាចន៍រុយ​ ពេញមុខព្យាបាលមិនជា​ និងកាន់តែរាលដាលកាន់តែច្រើន​ ដោយសារ​តែការព្យាបាលខុសបច្ចេកទេស។ ក្រោយពីមានមន្ទិលសង្ស័យបែបនេះ​ សាមី​ខ្លួន​ អ្នកនាង​ ចន​ ច័ន្ទលក្ខិណា​ បានចេញមុខរៀបរាប់ពីការព្យាបាល​ និងអះអាងថា​ មុខរបស់អ្នកនាងបានព្យាបាលសះស្បើយ១០០%ហើយ​ នៅ​ EM Beauty Clinic។

អ្នកនាង​ ចន​ ច័ន្ទលក្ខិណា​ បានរៀបរាប់ពីបញ្ហាកើតឡើងលើផ្ទៃមុខ​ និងការព្យាបាលថា​ អ្នកនាង​មានបញ្ហាអាចន៍រុយ​ជាច្រើនឆ្នាំមកហើយ ដោយអ្នកនាងបានទៅព្យាបាលអាចន៍រុយដោយការបាញ់ឡាស៊ែ​ នៅគ្លីនិកមួយ​ តែជា​លទ្ធផលធ្វើអោយបញ្ហាកាន់តែរាលដាល​ ស្នាមអាចន៍រុយកាន់តែរីកធំ​ ធ្វើឲ្យអ្នកនាងមានបញ្ហាមុខបែបនេះ​រយៈពេល១ឆ្នាំ​ ក្រោយមកអ្នកនាងបានជ្រើសយក​ EM Beauty Clinic ដោយជ្រើសយកសេវាកម្មព្យាបាលបច្ចេកវិទ្យាចុងក្រោយ​ ដែលមានតែមួយគត់​ នៅ​ ក្នុងមជ្ឈមណ្ឌលផ្ទាល់តែម្តងគឺ​ សេវាកម្ម​ IPRF ដែលយកឈាមពីក្នុងខ្លួនរបស់យើងបន្សុតទៅជា​ ស្ទីមស៊ែល​ ហើយយកមកព្យាបាលលេីមុខមានបញ្ហា​ គឺធ្វេីអោយផ្ទៃមុខជាសះស្បេីយ​ និងស្រស់ស្អាតមិនគួឲ្យជឿ។

ដោយឡែក​ នាយិកា​ EM Beauty​ Clinic​ អ្នកនាង​ ម៉ន​ ថារ័ត្ន​ ក៏បានប្រាប់ឲ្យដឹងផងដែរថា​ ផ្ទៃមុខរបស់អ្នកនាង​ ចន​ ច័ន្ទលក្ខិណា​ មានបញ្ហាខ្លាំងតាំងពីមុនមកដល់​ EM Beauty Clinic មកប្រហែលជា១ឆ្នាំហេីយ​ នៅពេលដែលអ្នកនាង​ មកព្យាបាល​ ជាមួយសេវាកម្មថ្មី​ IPRF ដែលមានការយកចិត្តទុកដាក់ព្យាបាលពីអ្នកជំនាញរបស់យេីងផងនោះ​ បានធ្វេីឲ្យមុខ​ អ្នកនាង​ ចន​ ច័ន្ទលក្ខិណា​ បានជាសះស្បេីយ១០០%​ ដូចទស្សនិកជនបានឃេីញមុខគាត់ពេលនេះ​ អីចឹង។ ហេីយឆ្លៀតឱកាសនេះ​ អ្នកនាងក៏ចង់ជម្រាបជូនផងដែរថា​ EM Beauty Clinic គឺមានសេវាកម្មច្រេីន​ ដែលអាចព្យាបាល​ ថែរក្សាសម្រស់អតិថិជន​ ឲ្យមានភាពស្រស់ស្អាត​ គួជាទីទុកចិត្ត។

សូមជម្រាបជូនអតិថិជនផងដែរថា​ EM Beauty Clinic មានអស្រ័យដ្ឋាន​ នៅផ្ទះលេខ​ ៥៥​ ផ្លូវ​ ៦០៨​ សង្កាត់បឹងកក់២,​ ខណ្ឌទួលគោក​ រាជធានីភំ្នពេញ​ ។ ទំនាក់ទំនងលេខទូរស័ព្ទកក់ទុកនិងសាកសួព័ត៌មានលម្អិត​ 023 66 77 788។ Facebook page: EM Beauty Clinic 023 66 77788 . Web www.embeautyclinic.com ៕