បង្ក្រាបគោយន្ដកែច្នៃ ដឹកដំឡូងបង្កប់ឈើសុក្រមចំនួន៧ដុំ ម្ចាស់រត់គេចខ្លួនបាត់
ព័ត៌មាន
283

ក្រចេះ៖ កម្លាំងអាវុធហត្ថខេត្តក្រចេះ សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើស្នួល ដឹកនាំដោយលោក វរសេនីយ៍ទោ សាក់ សារុនមេបញ្ជាការរងខេត្ត បានដឹកនាំកម្លាំងចុះធ្វើការបង្ក្រាប គោយន្ដកែឆ្នៃ០១ គ្រឿង រឹងអូសបានវត្ថុតាងមួយចំនួនធំ​។

ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ៩ និង៣០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ភូមិជ្រោះជ្រៅពោធិសាល ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ។

ជាលទ្ធផល ឃាត់បានគោយន្ដកែច្នៃ០១ គ្រឿង ដឹកដំឡូងបង្កប់ឈើសុក្រមចំនួន៧ដុំ ម្ចាស់រត់គេចខ្លួនបាត់។

បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានយកមកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្នួល ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕