អុជភ្លើងធូប សែនចូលឆ្នាំចិន បិទទ្វារផ្ទះចោល បណ្តាលឲ្យឆាបឆេះផ្ទះ២ខ្នង គ្មានសល់ទាំងព្រឹក
ព័ត៌មាន
5.18K

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទី មានអគ្គិភ័យឆេះផ្ទះចំនួន២ខ្នងយ៉ាងសន្ធោសន្ធៅ ផ្អើលអស់អ្នកភូមិ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះជួយអន្តរាគមន៍។

ក្រោយពីទទួលបានព័ត៌មាន អំពីមានករណីអគ្គិភ័យ នៅភូមិសំរោង ឃុំអូរម្លូ លោក ទុន ណេត អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្ទឹងត្រង់ បានដឹកនាំកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាល ចុះពន្លត់អគ្គិភ័យនៅទីតាំងកើតហេតុផងដែរ ។ 

ករណីនេះបណ្តាលឲ្យខូចខាតផ្ទះចំនួន២ខ្នង រួមមានៈ

១.ឈ្មោះ មីន ផា ភេទប្រុស អាយុ48ឆ្នាំ ផ្ទះទំហំ 8m×16m ធ្វើពីឈើប្រក់ក្បឿង ឆេះខូចខាតទាំងស្រុង និងខូចខាតទ្រព្យសម្បត្តិ និងសំភារៈដូចជាៈ

-មាសចំនួន5តំឡឹង

-ប្រាក់ដុល្លាចំនួន40,000ដុល្លា

-ប្រាក់រៀលចំនួន70លានរៀល

-និងសំភារះប្រើប្រាស់មួយចំនួនទៀត។

២.ឈ្មោះ លី លាង ភេទប្រុស អាយុ58ឆ្នាំ ផ្ទះទំហំ10m×16m ធ្វើពីឈើប្រក់ក្បឿង ឆេះខូចខាតទាំងស្រុង និងខូចខាតបាត់បង់សំភារៈរួមមានះ

-ប្រាក់ដុល្លាចំនួន3000ដុល្លា

-ម៉ាសីុនកិនស្រូវ15សេះចំនួន01គ្រឿង

-ម៉ាសីុនធ្វើនំបញ្ចុក15សេះ ចំនួន01គ្រៀង

-ស្រូវចំនួន20បេ

-និងសំភារៈប្រើប្រាស់មួយចំនួន។

ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន05គ្រឿង

-រថយន្តអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់01គ្រឿង

-រថយន្តអធិការដ្ឋាននគរបាលស្រុកចំការលើ01គ្រឿង

-រថយន្តស្នងការដ្ឋាននគរបាលខេត្ត02គ្រឿង

-រថយន្តក្រុមហ៊ុនឡុងស្រេងចំការកៅស៊ូបឹងកេត01គ្រឿង

ប្រើប្រាស់ទឹកអស់ចំនួន08ឡាន។

មូលហេតុ: ការធ្វេសប្រហែស ភ្លើងធូប សែនចូលឆ្នាំចិន ហើយបិទទ្វារផ្ទះចោល។

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះមិនបណ្តាលឲ្យមានមនុស្សគ្រោះថ្នាក់នោះទេ៕