ទុស្សេខ្សែភ្លើង ឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង យ៉ាងសន្ធោសន្ធៅ នៅក្រុងសៀមរាប
ព័ត៌មាន
307

សៀមរាប៖ មានករណីអគ្គិភ័យឆេះផ្ទះ ០១ខ្នង ទំហំ៤ម៉ែត្រ × ៧ម៉ែត្រ ប្រក់ស៊ីប្រូ និង ជញ្ជាំងថ្ម ផ្ទាល់ដីបណ្តាលឲ្យខូចខាតសម្ភារៈក្នុងផ្ទះជាច្រើន ស្ថិតនៅចំណុចក្រុមទី១ ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប  កាលពីវេលាម៉ោង​១០:៣០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ឆឹង សំណាង ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរ ជាងចំលាក់រូប ស្នាក់នៅបណ្តោះអាសន្ន រស់នៅភូមិកើតហេតុខាងលើ ។

លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងទទួលការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានអោយដឹងថា : មានករណីផ្ទុះសេខ្សែភ្លើង បណ្តាលអោយឆេះផ្ទះទំហំ ៤ម៉ែត្រ×៧ម៉ែត្រ ប្រក់ស៊ីប្រូ និង ជញ្ជាំងថ្ម ផ្ទាល់ដីណ្តាលឲ្យខូចខាត :

– ម៉ូតូស្កុបពី សេរីឆ្នាំ២០១៦ ចំនួន ០១គ្រឿង

– គ្រឿងសង្ហារឹម រូបសំណាកដែលឆ្លាក់រួចចំនួន ០៣ រូប

– គ្រែ និង ពូក ចំនួន១ឈុត ព្រមទាំងសំភារះប្រើប្រាស់មួយចំនួនទៀតផង ប៉ុន្តែមិនបណ្តាលអោយប៉ះពាល់អាយុជីវិតមនុស្សទេ ។

ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៤គ្រឿង :

– រថយន្តពន្លត់អគ្គិភ័យ ការិយាល័យជំនាញចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ។

– រថយន្តពន្លត់អគ្គិភ័យ កងរាជអាវុធហត្ថចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ៕