អាធំបុកគូទអាធំ ពេញទំហឹង រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមានអ្នករងរបួស
ព័ត៌មាន
567

ខេត្តព្រះសីហនុ៖ រថយន្តធុនធំ បុកកន្ទុយរថយន្តធុនធំដូចគ្នា បណ្តាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥និង០០នាទីល្ងាច ថ្ងៃទី២២ មករា ឆ្នាំ២០២០ លើផ្លូវបេតុង(អាឡាំងឌីឡុង) ព្រំប្រទល់ភូមិ០៦ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មានរថយន្តធុនធំមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ធំ 3A-0980 បានបុកពីគីក្រោយគូទរថយន្តធុនធំមួយគ្រឿងទៀតបើកបរក្នុងទិសដៅស្របគ្នាពីជើងទៅត្បូងចំណុចផ្លូវចំណោតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សរ ពាក់ស្លាកលេខ ព្រះសីហនុ 4A-3136 បណ្តាលឲ្យខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលឲ្យមានមនុស្សរងរបួសឡើយ។ 

ក្រោយកើតហេតុភ្លាមតៃកុងរថយន្តបង្កម្នាក់និងព្រូម្នាក់បើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់រថយន្តនិងកន្លែងកើតហេតុ៕