រថយន្តពាក់ស្លាកលេខ ខ.ម បុករះបង្គោលភ្លើង ម៉ូតូ និងកង់ បណ្ដាលឲ្យក្មេងស្រីសិស្សសាលាម្នាក់រងរបួសធ្ងន់
ព័ត៌មាន
387

កំពង់ឆ្នាំង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពាក់ផ្លាកលេខ ខេមរភូមិន្ទ បុករះបង្គោលភ្លើង និងម៉ូតូ កង់ សិស្សសាលា បណ្ដាលឲ្យក្មេងស្រីម្នាក់រងរបួសធ្ងន់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង១០នាទីល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ស្ថិតនៅមុខវិទ្យាល័យព្រះបាទសុរាម្រឹត ខេត្តកំពង់ឆ្នាំង។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តបង្កខាងលើនេះម៉ាក NISSAN ពាក់ស្លាកលេខ ខេមរភូមិន្ទ 10- 2-7436។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ អ៊ុ សុហួង រៀនថ្នាក់ទី ១០H ត្រូវរថយន្តបុកបណ្ដាលឲ្យរងរបួសធ្ងន់ ស្នាក់នៅក្នុងមណ្ឌល ។

សម្ភារ:ខូចខាត៖ ម៉ូតូ ៣គ្រឿង និងកង់ ១គ្រឿង។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែករថយន្តបង្កត្រូវបានសមត្ថកិច្ចចុះធ្វើការស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងតាមនីតិវិធី ៕