Update៖ ស្ត្រីលក់នំបញ្ចុកម្នាក់ សម្លាប់ប្តីគ្មានការតក់ស្លុតអ្វីបន្តិច ព្រោះឆ្អែតចិត្តនឹងប្ដីមានស្រីច្រើនពេក (មានវិដេអូ)
ព័ត៌មាន
1.89K

ភ្នំពេញ៖ ដោយសារតែខឹងប្តីទៅដេកផ្ទះសំណាក់ជាមួយស្រី ធ្វើឲ្យប្រពន្ធខឹង ទាស់សម្តីគ្នា រហូតឈានដល់យកកន្សែងរឹត.ក សម្លាប់ប្តីយ៉ាងរន្ធត់ ហើយត្រូវបានសតម្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំតែម្តង។

ហេតុការណ៍ឃាតកម្មដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២០ ចំណុចមុខបន្ទប់ជួលក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។

ស្ត្រីជាជនដៃដល់សម្លាប់ប្តីមានឈ្មោះសុខ សុណ្ណារា អាយុ៥៧ឆ្នាំ មុខរបរ លក់នំបញ្ចុក។ ចំណែកសពជនរងគ្រោះជាប្តីមានឈ្មោះស្បោង គឹម ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរបំរើការជាបុគ្គលិកក្រុមហ៊ុនសម្លាប់សត្វល្អិត។ អ្នកទាំងពីរស្នាក់នៅភូមិកើតហេតុខាងលើ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលាយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ប្តីបានចេញពីផ្ទះទៅដេកផ្ទះសំណាក់យីហោមិត្តយើងជាមួយស្រីថ្មីដែលនៅក្បែរផ្ទះលុះព្រឹកឡើងថ្ងៃទី២១ ខែដដែល គាត់ក៏ត្រឡប់មកផ្ទះវិញ ហើយក៏បានឈ្លោះទាស់ទែងគ្នាមួយប្រាវរួចប្រពន្ធក៏ចេញទៅលក់នំបញ្ចុកដូចសព្វដងបាត់រហូត។ រហូតដល់ម៉ោង១១ថ្ងៃត្រង់ ថ្ងៃដដែលក៏បានឈ្លោះជេប្រមាថស្ត្រីជាប្រពន្ធនិងគំរាមអារ.ក សម្លាប់និងសុំលែងលះគ្នាទើបធ្វើឲ្យស្ត្រីជាប្រពន្ធផ្ទុះកំហឹងយ៉ាងខ្លាំងក៏ស្ទុះទៅយកកន្សែងពោះគោ មករឹត.ក ផ្តួលផ្ទប់និងដីនៅមុខបន្ទប់ស្នាក់នៅរបស់ខ្លួនរួចទាញកន្សែងចេញដោយមិននឹកស្មានថាប្តីស្លាប់ទេតែដល់ពេលស្ទាបដង្ហើមប្តី ទើបដឹងថាស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុស្ត្រីជាប្រពន្ធនៅយំឱបប្តីដោយមិនបានរត់ទៅណាឡើយភ្លាមៗនោះក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍សមត្ថកិច្ចមូលដ្ឋានចុះមកឃាត់ស្ត្រីខាងលើយកទៅសាកសួរនៅប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

បច្ចុប្បន្ន ស្រ្តីដៃដល់ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសុំណុំរឿងចាត់ការតាមនីតិវិធី ។ ចំណែកសពជនរងគ្រោះក្រោយពិនិត្យរួចសមត្ថកិច្ចបញ្ជាក់ថាសពពិតជាស្លាប់ដោយសារឹត.កសម្លាប់មែន រួចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី ៕