សិស្សសាលាអាយុទើប៩ឆ្នាំ បើកម៉ូតូជ្រុលទៅបុកម៉ូតូកង់បីតាអាចារ្យរ៉ៃបច្ច័យ បណ្ដាលឲ្យរងរបួសធ្ងន់
ព័ត៌មាន
225

ខេត្តតាកែវ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូកង់បី កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៥និង២០នាទី  ស្ថិតតាមបណ្ដោយផ្លូវលេខ១២៩អឺ ត្រង់ចំណុចកែងចូលវត្តរលួស ភូមិរលួស ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ បណ្តាលឲ្យមានអ្នករងបួសធ្ងន់។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកបើកបរឈ្មោះ ឡុង ចាន់រឿន ភេទប្រុស អាយុ ៩ឆ្នាំ (រងរបួសធ្ងន់) មុខរបរសិស្ស រស់នៅភូមិប្រឡាយមាស ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ បើកម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៨ ពាក់ផ្លាកលេខ តាកែវ 1B-3314 លេខម៉ាស៊ីន ៨២៤៦៩៧០ ។ ចំណែកម៉ូតូកង់បីអ្នកបើកបរឈ្មោះ ហុង បុល ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិពោធិកណ្ដាល ឃុំពោធិអង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បើកម៉ូតូរ៉ឺម៉ក ពណ៌ក្រហម គ្មានផ្លាកលេខ លេខតួគ្មាន លេខម៉ាស៊ីនគ្មាន។ អ្នករួមដំណើរជាមួយ ៣នាក់ ១/ឈ្មោះ វណ្ណ វ៉ឹម ភេទប្រុស អាយុ ៦៧ឆ្នាំ ។ ២/ឈ្មោះ​ គុយ សារិន ភេទប្រុស អាយុ ៦០ឆ្នាំ អ្នកទាំង២រស់នៅភូមិឃុំជាមួយអ្នកបើកបរ (តាអាចារ្យរ៉ៃបច្ច័យ)។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ចំណែករងរបួស ត្រូវបានបញ្ជុនទៅសម្រាកព្យាបាលនៅមន្ទីរ៕