ជាងផ្សារដែកម្នាក់ លើកដែកប៉ះខ្សែភ្លើងឆក់ធ្លាក់មកក្រោមរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ
ព័ត៌មាន
293

ខេត្តព្រះសីហនុ៖ មានករណីបុរសម្នាក់ឆក់ខ្សែរភ្លើង ធ្លាក់មកក្រោមរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ កាលពីវេលាម៉ោង៩និង៣០នាទី ព្រឹក​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។ 

ជនរងគ្រោះឈ្មោះ​ លី ដាវី​ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរជាងផ្សារដែក មានទីលំនៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

មូលហេតុ៖ ដោយសារលើកដែកទៅលើប៉ះនឹង ខ្សែរភ្លើងបណ្តាលអោយឆក់ធ្លាក់មកខាងក្រោម។

បច្ចុប្បន្នជនរងគ្រោះសំរាកព្យាបាល នៅមណ្ឌលសុខភាពតក្កវិតស្រុកកំពង់សីលា មិនប៉ះពាល់ដល់អាយុជីវិតទេ៕