ឪពុកក្មេងស្រីរងគ្រោះមិនព្រមចប់ត្រឹមនេះទេ សុំឲ្យប្រព័ន្ធតុលាការចាត់ការតាមច្បាប់ ហើយរឿងសំណងជំងឺចិត្ត ២០០០ដុល្លារ នៅមានបន្ថែមទៀតបើរកឃើញថាកូនគាត់មានសភាពធ្ងន់ធ្ងរ!!!
ព័ត៌មាន
1.95K

ភ្នំពេញ៖ យោងតាមគណនីFacebook ឈ្មោះ Sophorn Chin ដែលជាឪពុកក្មេងស្រីរងគ្រោះដែលត្រូវបានគេព្រួតវាយធ្វើបា​ប នៅក្នុងថ្នាក់ បានបង្ហោះទាំងស្រុងថា ៖ «ក្នុងនាមខ្ញុំជាឪពុក ជនរងគ្រោះ មរកត ខ្ញុំស្នើរសុំដល់ក្រសួងមានសមត្ថកិច្ច និងប្រព័ន្ធតុលាការជួយបន្តនិតិវិធីតាមផ្លូវច្បាប់ ហើយរឿងសំណងជំងឺចិត្ត ២០០០ដុល្លារ វាគ្រាន់តែជំហ៊ានដំបូង បន្ទាប់មកយកកូនខ្ញុំទៅពិនិត្យខាងផ្លូវអារម្មណ៍និងរាងកាយ បើសិនរកឃើញថាកូនខ្ញុំមានសភាពធ្ងន់ធ្ងរ ខ្ញុំនឹងទាមទារសំណងបន្ថែមទៀត ចំពោះមុខតុលាការ»។

សូមបញ្ជាក់ផងដែរថា នៅយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីមានការបង្ហោះថាបញ្ចប់រឿង និងការទទួលសំណង២០០០ដុល្លារនោះ ពេលត្រឡប់ទៅដល់ផ្ទះវិញ ស្រាប់តែក្មេងស្រីរងគ្រោះបានកុហកប៉ាម៉ាក់នាងថា មករកទិញបាយឆាញ៉ាំ ប៉ុន្តែនាងមិនបានទៅទិញបាយឆានោះទេ គឺបានទៅរកអ្នកសារព័ត៌មានឲ្យជួយ ដោយយំរៀបរាប់ទាំងភ័យខ្លាចថា មិនទទួលសំណង២០០០ដុល្លារនេះ ទេ និងសូមឲ្យអ្នកច្បាប់ណាក៏បានជួយចាត់វិធានការលើក្មេងៗទាំងនេះ ព្រោះនាងភ័យខ្លាចខ្លាំងណាស់ ។

ក្រោយមកទើបឪពុកតាមមករកកូនតាមក្រោយ ហើយបើយោងតាមសម្តីឪពុកជនរងគ្រោះ បានបញ្ជាក់យ៉ាងច្បាស់ថា គាត់គ្រាន់តែផ្តាច់បណ្តឹងរដ្ឋបវេណីទេ ចំណែកបណ្តឹងអាជ្ញា និងបណ្តឹងព្រហ្មទណ្ឌនៅរក្សាទុកដដែល ដូច្នេះសូមអ្នកផ្នែកច្បាប់ មេត្តាត្រួតពិនិត្យឡើងវិញ ព្រោះគាត់បានបញ្ជាក់ម្តងហើយម្តងទៀត ថារក្សាទុកបណ្តឹងទាំងនោះដដែល។

ក្នុងនោះក្មេងស្រីរងគ្រោះ បានសូមណូមពរ ដល់សម្តេចតេជោ ហ៊ុនសែន និងសម្តេចប៊ុនរ៉ានីហ៊ុនសែន ឬក៏អ្នកច្បាប់ មេធាវីណាមួយ សូមជួយចាត់វិធានការច្បាប់ទៅលើភាគីក្មេងស្រីទាំង៤នាក់ ដែលវាយធ្វើបាបមកលើនាងផង ។ ស្របពេលដែលសំណូមពររបស់នាង នាងបាននិយាយទាំងភ័យខ្លាច ទឹកភ្នែកញ័រខ្លួន ក្រោយមានឃ្លីបវីដេអូក្មេងស្រីទាំងនោះទៅវាយគេឯងជាបន្តបន្ទាប់ រហូតធ្វើឲ្យក្មេងស្រីរងគ្រោះបាក់ស្មាតខាងសតិអារម្មណ៍យ៉ាងខ្លាំង ។