ការហើយបាន១ខែ អូននាំសាហាយឡើងផ្ទះសំណាក់ ចុងក្រោយប្តីទាន់ប្រពន្ធលុតជង្គង់សំពះ (មានវីដេអូ)
ព័ត៌មាន
5.03K

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងមួយបានកើតឡើង ដោយបុរសម្នាក់ បានតាមទាន់ប្រពន្ធរបស់ខ្លួនដែលទើបតែរៀបការបានមួយខែតែប៉ុណ្ណោះលួចមានសាហាយស្មន់ជាមួយបុរសម្នាក់ទៀត នៅក្នុងផ្ទះសំណាក់ រួចក៏ឃើញនៅហាងភីហ្សាទៀត ក៏ចូលទៅសួរនាំរហូតទាស់ទែងគ្នាដោយចុងក្រោយ ខាងស្រី លុតជង្គង់សំពះប្តី នៅចំពោះមុខសាច់ញាតិទាំងសងខាង ដែលផ្អើលដល់ទីតាំងកើតហេតុ ក្នុងហាងភីហ្សានេះតែម្តង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង៥០នាទីយប់​ ថ្ងៃទី​១៧​ ខែមករា​ ឆ្នាំ​២០២០ ចំណុចហាង Pizza Company មុខមាត់ទន្លេ ក្បែរព្រះរាជវាំង តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។

បើតាមប្រភពពីបុរសជាប្តី គាត់មានអាយុ ២៥ឆ្នាំ ជាបុគ្គលិកខាងEDC បានរៀបការជាមួយនឹងប្រពន្ធរបស់គាត់ ដែលមានអាយុ២៥ឆ្នាំដូចគ្នា ទើបតែបាន១ខែតែប៉ុណ្ណោះ ។ បន្ទាប់ពីរៀបការរស់នៅជាមួយគ្នារួច បែរជាប្រពន្ធមានចរិតប្លែកៗមិនដែលនៅផ្ទះនោះទេ គឺចេញពីផ្ទះបាត់ៗ ពេលខ្លះដាច់យប់ទៀតក៏មាន ទើបគាត់ជាប្តីសង្ស័យ ក៏លួចតាមដានប្រពន្ធគាត់ រហូតដល់ថ្ងៃត្រង់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ក៏ទាន់ប្រពន្ធរបស់គាត់ បានចូលទៅផ្ទះសំណាក់ជាមួយប្រុសថ្មីនៅម្តុំផ្សារដើមថ្កូវ ទើបគាត់តេទូរសព្ទហៅបងប្អូនទាំងសងខាងឲ្យមកជុំគ្នាដើម្បីឃើញឲ្យជាក់ស្តែង រួចក៍បែកគ្នាអស់ទៅ ។ លុះដល់ម៉ោងកើតហេតុនេះ ក៏ស្រាប់តែឃើញប្រពន្ធរបស់គាត់ និងប្រុសសាហាយ អង្គុយញ៉ាំភីហ្សាសាសងគ្នា ទើបគាត់ចូលទៅសួរនាំក៍កើតជារឿងឈ្លោះប្រកែកគ្នា ផ្អើលសាច់ញាតិទាំងសងខាង មកសម្របសម្រួលគ្នាខ្លាចមានអំពើហិង្សារដាក់គ្នា។ ដោយឆ្អែតចិត្តខ្លាំងពេក បុរសជាប្តីបានស្រែកប្រកាសថា ពេលនេះនាងលែងជាប្រពន្ធរបស់ខ្លួនទៀតហើយ គឺឈប់ទាក់ទងគ្នារហូត ដោយនាងបានលុតជង្គង់សូមទោសប្តីផងដែរ ។ ចំណែកបុរសជាសាហាយចាំដោះស្រាយគ្នាតាមក្រោយបន្តទៀត៕