ឃាត់ខ្លួនប្រុសស្រី៣នាក់ ដកហូតបានថ្នាំញៀន១២កញ្ចប់
ព័ត៌មាន
147

សៀមរាប៖ ជនសង្ស័យប្រុសស្រីចំនួន៣នាក់ ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសៀមរាប ធ្វើការឃាត់ខ្លួន ដកហូតបានថ្នាំញៀន១២កញ្ចប់ ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

ក្នុងនោះកម្លាំងបានធ្វើការដកហូតបាន ម្សៅក្រាមពណ៌ស (មេតាំហ្វេតាមីន) ចំនួន ១២កញ្ចប់ និងទូរស័ព្ទដៃចំនួន ០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការរួចហើយ ៕