​ក្រសួងបរិស្ថាន ចេញសេចក្ដីប្រកាសយ៉ាងបន្ទាន់មួយ ពីខ្យល់ពុលកំពុងវាយលុកនៅភ្នំពេញ...!!
ព័ត៌មាន
40.2K

​យោងតាមគេហទំព័រ AirVisual ដែលតាមដាន និងផ្សាយផ្ទាល់ព័ត៌មាននៃគុណភាពខ្យល់ បានបង្ហាញឲ្យឃើញថា ទីក្រុងភ្នំពេញ កំពុងមានវត្តមានខ្យល់ពុល ​នាព្រឹកថ្ងៃសុក្រ ទី១៧ មករា ឆ្នាំ២០២០ នេះ។

ដោយឡែក បើយោងតាមផេកផ្លូវការរបស់ក្រសួងបរិស្ថាន សូមជម្រាបដំណឹងជូនដល់សាធារណជនបានជ្រាបថារហូតមកទល់ពេលនេះ ស្ថានភាពគុណភាពខ្យល់នៅមិនទាន់ឈានដល់កម្រិតប៉ះពាល់ដល់សុខភាពគួរឱ្យព្រួយបារម្ភនៅឡើយទេ។ មន្ត្រីជំនាញនៃក្រសួងបរិស្ថានបាននិងកំពុងបន្តតាមដានបលើគុណភាពខ្យល់បន្ថែមទៀត។ ការកើនឡើងកំហាប់និចល PM2.5 ក្នុងខ្យល់នេះមិនមែនមាននៅតែព្រះរាជាណាចក្រកម្ពុជាទេ ប៉ុន្តែនិន្នាការនៃកំណើននេះមាននៅក្នុងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ ។

ក្រសួងបរិស្ថាននឹងធ្វើការជូនដំណឹងជាបន្តបន្ទាប់ដល់សាធារណជនឱ្យបានជ្រាបអំពីការវិវឌ្ឍថ្មីៗជុំវិញស្ថានភាពគុណភាពខ្យល់នៅប្រទេសកម្ពុជា។

ក្រសួងបរិស្ថានសូមគូសបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានទាំងឡាយទាក់ទងនឹងស្ថានភាពគុណភាពខ្យល់របស់ប្រទេសកម្ពុជាដែលមិនចេញពីប្រភពក្រសួងបរិស្ថានជាព័ត៌មានមិនផ្លូវការ ៕