មិនធម្មតាទេ​! គ្រាន់តែលក់ផលិតផល​M.ry ​សោះ ទទួលបានពាន និងរង្វាន់យ៉ាងសន្ធឹកសន្ធាប់
សុខភាពនិងសម្រស់
1.62K

​មហាព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់ M.ry Cosmetic នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០ ខាងមុខនេះ ជាពិសេសនោះ​ក្នុងការជួបជុំជាមួយអ្នកលក់ផលិតផល M.ry​ទាំងអស់ ក៏មាន​ការចូលរួមពីគ្រប់ស្ថាបនសារព័ត៌មាន នឹងមានរៀបចំកម្មវិធីដើរម៉ូដ ដើម្បីបង្ហាញពីផលិតផល M.ry ដែលនឹងចូលរួមដោយតារាបង្ហាញម៉ូដ និងតារាចម្រៀងល្បីៗជាច្រើនរូបទៀតផង​។

​អ្វីដែលកាន់តែពិសេសនោះ ព្រឹត្តិការណ៍នេះ​មានថែមទាំងកម្មវិធីប្រគល់ពានរង្វាន់ដល់បុគ្គលឆ្នើមក្នុងការលក់ផលិតផល M.ry ជាមួយពិធីជប់លៀងទទួលទានអាហារឆ្ងាញ់ៗ និងរាំកម្សាន្តសប្បាយ​​។ ក្នុងនោះ​អ្នកចូលរួមទាំងអស់ មានឱកាសទទួលបានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ពីកម្មវិធីនេះផ្ទាល់តែម្តង។

​ហើយថ្មីៗកន្លងមកនេះ ក្រុមហ៊ុន​M.ry បាននាំក្រុមការងាររបស់ខ្លួនធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសយ៉ាងសប្បាយរីករាយ ដែលមានប្រទេស​​៖ ​សិង្ហបុរី, ម៉ាឡេស៊ី និង​​ជប៉ុន ដូចជាកម្សាន្តនៅទីក្រុងតូក្យូ, ភ្នំហ្វូជី និងស្គីទឹកកកជាដើម ​រួមទាំង​ដំណើរកម្សាន្តនៅកោះរុង​ផងដែរ។

សូមបញ្ជាក់ថា ​ក្រុមហ៊ុន​M.ry ក្នុងរយៈពេល​២ឆ្នាំមកនេះ ​ទទួលជោគជ័យខ្លាំង ដែលមានផលិតផលគ្រឿងសម្អាងជាង ៥០មុខនាំចូលពីប្រទេសកូរ៉េ មានដូចជា៖ ក្រេម ម្សៅ ទឹកអប់ ឡេលាបមុខ ឡេលាបខ្លួន សាប៊ូកក់សក់ ផលិតផលសម្រករាង សម្រកក្បាលពោះ និងផលិតផលធ្វើឱ្យស្បែកស្អាតជាច្រើនទៀត​។ មិនប៉ុណ្ណោះ គ្រឿងសម្អាងម៉ាក M.ry ត្រូវបានទទួលស្គាល់ដោយអតិថិជនរាប់លាននាក់ ហើយសព្វថ្ងៃនេះហាង M.ry Cosmetic មាន ២សាខានៅរាជធានីភ្នំពេញ គឺនៅផ្សាអូរឡាំពិក និងនៅទល់មុខផ្សារដើមគរ ហើយនៅពេលខាងមុខគ្រោងនឹងបើកបន្ថែមទៀត​៕​