ហ៊ានមែន!!! ចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ
ព័ត៌មាន
413

ភ្នំពេញ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០៦ និង០០នាទី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ(លួចចូលក្នុងផ្ទះ) កាលពីវេលាម៉ោង០២ និង៣០នាទីថ្ងៃដដែល នៅចំណុចផ្ទះលេខ១0-១១-១២Bផ្លូវបេតុង ភូមិឧញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យខាងលើមានឈ្មោះ វន ភ័ក្ត្រា ភេទប្រុស អាយុ៣១ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (មានសារធាតុញៀន) បានលួចចូលក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ ជឹម ទួន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយនៅផ្ទះលេខ២៧៣ ផ្លូវលំ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

សម្ភារៈបន្សល់ទុក មានកូនសោរមាត់ចំនួន០៣ ដែកកាប់០១ ទុលឡឺវីស០១

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕