សិស្សសាលាផ្សារដើមថ្កូវ វាយផងធាក់ផងទៅលើក្មេងស្រីម្នាក់ក្នុងថ្នាក់រៀន,ពេលនេះឪពុកម្តាយទាំងសងខាង កំពុងនៅក្នុងប៉ុស្តិ៍សមត្ថកិច្ច
ព័ត៌មាន
3.52K

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងនៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ ខណៈនៅលើបណ្តាញសង្គម បានបង្ហោះពីឃ្លីបវីដេអូមួយ បង្ហាញពីសកម្មភាពក្មេងស្រីៗសិស្សសាលា ព្រួតគ្នាវាយផង ធាក់ផងទៅលើក្មេងស្រីជាសិស្សសាលាម្នាក់ទៀត ដែលអង្គុយស្ងៀមៗរងនូវអំពើហិង្សារនេះ ទាំងដែលករណីនេះមានសិស្សជាច្រើននាក់ទៀត កំពុងឈរមើល ដោយមិនបានឃាត់ទៅវិញ ។

វីដេអូមួយនេះ ត្រូវបានគេស៊ែរយ៉ាងច្រើន ។ ហើយបើតាមប្រភពព័ត៌មានមួយបានបង្ហើបឲ្យដឹងថា គឺកើតឡើងក្នុងវិទ្យាល័យផ្សារដើមថ្កូវ ហើយភ្លាមៗបន្ទាប់ពីកើតហេតុនោះ ភាគីគ្រួសាររបស់ក្មេងស្រីទំនើងដែលវាយទៅលើគេនេះ បាននិងកំពុងធ្វើការគំរាមទៅលើក្មេងស្រីរងគ្រោះមិនឲ្យចេញមកខាងក្រៅថែមទៀត ។

ពេលនេះសមត្ថកិច្ចបានបញ្ជាក់ថា នៅពេលនេះសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវ បាននឹងកំពុងតែចាត់វិធានលើករណីនេះ ហើយឱពុកម្តាយរបស់គូរភាគីទាំងសងខាង កំពុងតែស្ថិតនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ។