ក្រុមហ៊ុន​​P.H.A brand mix Co.,LTD ធ្វើកម្មវិធី​ជួបជុំគូ​ជំនួញ និងអបអរសារទរ​​ខួប៣ឆ្នាំ រួមទាំងចែកពាន​​ដល់ដៃគូឆ្នើម..
សុខភាពនិងសម្រស់
4.57K

រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ​ក្រុមហ៊ុន​ P.H.A brand mix Co.,LTD បាន​ ធ្វើកម្មវិធី​ជួបជុំគូ​ជំនួញចាស់ទាំងថ្មី​​ជិត១០០នាក់​ និងអបអរសារទរ​ ខួប៣ឆ្នាំ​​របស់ក្រុមហ៊ុន​ រួមទាំងបង្រៀន​​ដៃគូទាំងអស់​ អំពីរបៀប​លក់ជោគជ័យ​ លើ​​ប្រព័ន្ធFacebook ​ក៏ដូចជាការចាប់រង្វាន់ និងចែកពាន​​ដល់ដៃគូឆ្នើម​​ទាំងអស់ផងដែរ នៅភោជនីយដ្ឋានទន្លេបាសាក់២។

ជាមួយគ្នានេះដែរ ក៏កម្មវិធីចុះហត្ថលេខា​រយៈពេល១ឆ្នាំពេញ ជាមួយតារា២រូប មានដូចជា កញ្ញា ថន លក្ខិណា ចុះហត្ថលេខាជា​ brand ambassador ( ឯកអគ្គរដ្ធទូត) តំណាងឲ្យleense brand ​ផលិតផលសម្រក​ ទម្ងន់ លីនស៊ី និងកញ្ញា សាឡាត់ ស្រីឡាង ចុះហត្ថលេខាជា​ brand ambassador ( ឯកអគ្គរដ្ធទូត​ ) តំណាងឲ្យMadam leense ហើយនិងបងស្រីKaka Kh ម្ចាស់ប្រេន ម៉ូនីកា ហ្វាយប័រឌីថុក​ ( Monica fiber detox ) ។

អ្វីដែលកាន់ពិសេសនោះ leense brand ពីមុនគឺជា brand មួយដែលទិញមកពី​ ប្រទេសថៃ ហើយឥឡូវនេះ leense brand ត្រូវ​បានទិញផ្តាច់មុខ​នៅទូទាំងពិភពលោកដោយលោក ផា សុជាតិ CEO វ័យ​ 25ឆ្នាំ​ ដែលជាជនជាតិខ្មែរផ្ទាល់តែម្តង ដែលទស្សនិកជន​ភាគច្រើនពិតជាបានស្គាល់​​​លោក​រួចមកហើយ​ តាមរយៈការចេញមុខ​ ក្នុងសង្គមសិល្បៈ​ និងជាម្ចាស់មុខជំនួញយ៉ាងច្រើន​។​

ទីតាំងការិយាល័យក្រុមហ៊ុន​ P.H.A brand mix Co.,LTD នៅផ្លូវ១៨២ ផ្ទះ​២៥៧សេ សង្កាត់​​ទឹកល្អក់ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ៕