មន្ត្រីសាខាកាំកុងត្រូល រកឃើញ ប្រហិតចម្រុះចំនួន ១៦គីឡូក្រាម និងគុយទាវកញ្ចប់សរសៃធំចំនួន ២គីឡូក្រាម ហួសកាលបរិច្ឆេទ នៅផ្សារសាមគ្គី ខេត្តស្ទឹងត្រែង
ព័ត៌មាន
139

ខេត្តស្ទឹងត្រែង៖ មន្ត្រីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ បានចុះត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារ នៅផ្សារសាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញផលិតផលទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ រួមមាន៖

-ប្រហិតចម្រុះចំនួន ១៦ គីឡូក្រាម

-គុយទាវកញ្ចប់សរសៃធំចំនួន ២ គីឡូក្រាម

សរុបទំនិញដកហូតបានចំនួន ១៨ គីឡូក្រាម។

ក្នុងនោះដែរ មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕