នាងអូន រហ័សនាម «បងធំមេសាង ខេត្តព្រៃវែង » ត្រូវបានតុលាការអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយសូមទោសជាសាធារណៈ (មានវីដេអូ)
ព័ត៌មាន
1.97K

ព្រៃវែង៖ នាងអូន រហ័សនាម បងធំមេសាង ខេត្តព្រៃវែង ដែលផ្អើលពេញបណ្តាញសង្គម ត្រូវបានតុលាការអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយចូលខ្លួនមកសារភាពទោសកំហុស និងធ្វើការសូមទោសជាសាធារណៈ ។

សូមរំលឹកផងដែរថា ៖ក្រោយមានករណីក្មេងស្រីៗ រហ័សនាម «បងធំមេសាង ខេត្តព្រៃវែង» ណាត់គ្នាវាយគ្នាផ្អើលពេញFacebook រួចមក ពេលនេះសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានហើយ យកមកធ្វើការសាកសួរ និងអប់រំ។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ក្រោយពួកគេនាំគ្នាទៅមើលគេប្រកួតបាល់ នៅវិទ្យាល័យមេសាង ។ ចំណែកការឃាត់ខ្លួនវិញបានធ្វើឡើងកាលពី១៣ ខែមករា ឆ្នាំ២០២០ ក្រោយយុវតីរូបនេះ រួមនិងបក្ខពួកជាច្រើននាក់ ​បានស្ទាក់ម៉ូតូរបស់យុវតី៤នាក់ផ្សេងទៀត ប្រើប្រាស់ពាក្យសម្ដី និងកាយវិការមិនសមរម្យ គំរាមវាយគូជម្លោះ គ្រាន់តែជិះម៉ូតូមកលេងស្រុករបស់ខ្លួន ហើយមើលមុខឌឺតែប៉ុណ្ណោះ ប្រៀបដូចជាក្មេងដែលមិនធ្លាប់ទទួលបានការរៀនសូត្រទាល់តែសោះ ។

យុវតីរូបនេះឈ្មោះ ចាន់រី ជាសិស្សថ្នាក់ទី១១ នៅវិទ្យាល័យមេសាង ត្រូវបានសមត្ថកិច្ចនាំខ្លួនមកសាកសួរ និងអប់រំ ដោយមានការធានាពីអាណាព្យាបាល និងឈប់ឲ្យប្រព្រឹត្តិទង្វើបែបនេះទៀត ។

ក្រោយមានការធានារួច ស្រាប់តែនៅលើបណ្តាញសង្គម នាងបានផុសStory ថា« កុំតែៗស្ករៗពេកវើយអញដោះស្រាយហើយៗ ប្រយ័ត្នខ្លួនបន្តិចទៅពួកអាតែស្ករ» កាន់តែធ្វើឲ្យមហាជនហួសចិត្តខ្លាំង។

ដោយឡែកនៅល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ម្សិលមិញនេះ យោងតាមប្រភពពី Angel FC ត្រូវបានគេCopy តយកមកបង្ហោះព្រោងព្រាត ដោយបានសរសេរថា « ចង់ប្ដឹងប៉ូលីសដាក់គុកទៀត! ឪពុកម្ដាយនារីជើងខ្លាំងនៅមេសាង​ កើតទុក្ខមិនសុខចិត្តដាក់ពាក្យបណ្ដឹង​ រឿងវាយខ្នោះកូនស្រីខ្លួន។ អធិការនគរបាលស្រុកមេសាង ហៅមកធ្វើកិច្ចសន្យា រួចឲ្យទៅផ្ទះវិញសោះ បែរជាឪពុកម្តាយកាន់ជើងកូន ចង់ប្តឹងប៉ូលីសរឿងដាក់ខ្នោះដៃកូន ថតរូបកូនទៅវិញ ហើយកំពុងរកមេធាវី ឥលូវអត់ចប់ទេ ព្រះរាជអាជ្ញាចេញដីការឃាត់ខ្លួនតែម្តង រឿងតូចក្លាយជារឿងធំ ព្រោះឪពុកម្តាយកាន់ជើងកូនដល់ខូចអស់​ » ៕