ល្បិចខ្លាំងពេកគុកចឹង!!! លក់រថយន្តឲ្យគេហើយ សុំជួលទៅជិះវិញ បែរជាយកទៅលក់មួយតង់ទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ព័ត៌មាន
436

បន្ទាយមានជ័យ៖ យោងតាមផេកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា យោងពាក្យបណ្ដឹងរបស់ឈ្មោះ យក់ បញ្ញា ភេទប្រុស អាយុ៣៦ឆ្នាំ ចុះថ្ងៃទិ០៩ ខែមករា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងករណី រំលោភទំនុកចិត្ត កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចកាស៊ីណូហ្វ័រធូណា ម្ដុំតោពីរ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឈ្មោះ លឹម ប៊ុនធឿន បានលក់រថយន្តម៉ាក លុចស៊ីស ( RX300) ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2Z-2798 ឱ្យទៅឈ្មោះ រស់ ជៀវ (ត្រូវជាឳពុកក្មេកឈ្មោះ យក់ បញ្ញា) ក្នុងតម្លៃ ១៥,០០០$ (មួយម៉ឺនប្រាំពាន់ដុល្លារ) ប៉ុន្តែឈ្មោះ ប៊ុន ធឿន បានសុំជួលរថយន្តនោះពីឈ្មោះ យក់ បញ្ញា ដើម្បីជិ: ក្នុងតម្លៃ៥០០$ ក្នុងមួយខែ ហើយក្រោយមកឈ្មោះ លឹម ប៊ុនធឿន បានយករថយន្តទៅលក់ឱ្យអ្នកដទៃ ហើយគេចខ្លួនបាត់ ។

ដោយយោងតាមពាក្យបណ្ដឹងខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក្រុង ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ លឹម ប៊ុនធឿន បាននៅវេលាម៉ោង១៥ និង០០នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នៅចំណុចកាស៊ីណូហ្គោឌិនក្រោណ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយនាំមកបញ្ជាការកូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។

ដោយយោងតាមចម្លើយសារភាពរបស់ជនសង្ស័យថាខ្លួនពិតជាបានប្រព្រឹត្តដូចពាក្យបណ្ដឹងខាងលើ ហើយគេចខ្លូនមកស្នាក់នៅក្រុងប៉ោយប៉ែតពិតប្រកដមែន។ បច្ចប្បន្ងកម្លាំងេជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តអនុវត្តន៍ទៅតាមផ្លូវច្បាប់៕