ផ្ទុះធុងហ្គាស បណ្តាលឲ្យផ្ទះពលរដ្ឋ២ខ្នង ក្លាយជាចំណីព្រះអគ្គីទាំងយប់ ខណៈរថយន្តពន្លត់អគ្គិភ័យមិនអាចចូលជួយអន្តរាគមន៍បាន
ព័ត៌មាន
143

កំពង់ស្ពឺ៖ មានករណីផ្ទុះធុងហ្គាស បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួនពីរខ្នង ក្លាយជាចំណីរបស់ព្រះអគ្គី កាលពីវេលាម៉ោង ៨និង៣០នាទីយប់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្រែព្រីង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ម្ចាស់ផ្ទះឈ្មោះ ប៊ី សុខហេង ភេទប្រុស អាយុ ២៦ឆ្នាំ និងផ្ទះមួយទៀតម្ចាស់ឈ្មោះ ខៀវ ផល្លី ភេទស្រី អាយុ ៦០ឆ្នាំ។

មូលហេតុ៖ ផ្ទុះធុងហ្គាស។

គ្រោះអគ្គិភ័យនេះបណ្តាលឲ្យផ្ទះ២ខ្នង ៦ម៉ែត្រគុណ៨ម៉ែត្រ នៅជាប់គ្នា ធ្វើអំពីឈើប្រក់ក្បឿងជញ្ជាំងក្តារ សសរបេតុង ខូចខាតរួមមាន៖

-ម៉ូតូ ៤គ្រឿង

-ម៉ាស៊ីនដេ ២គ្រឿង

-ស្រូវអង្ករ

-លុយ ១៧០០ដុល្លារ

-លុយរៀល១០០០០០០រៀល

-សំបុត្រកំណើត

-សៀវភៅគ្រួសារ

-ឆុងប៉ាស់ និងចំនួនទៀត ។

ចំពោះអគ្គិភ័យខាងលើនេះ សមត្ថកិច្ចមិនអាចជួយពន្លត់ទាន់ពេលវេលា ដោយសារការរាយការណ៍យឺតយ៉ាវ នៅដាច់ស្រយ៉ាល ផ្លូវចង្អៀតឡានទឹកពិបាកចូលបាញ់ពន្លត់៕