ផ្អើលពេញFacebook រឿងប៉ូលិសយកថ្នាំញៀនដាក់ក្នុងហោប៉ៅយុវជនម្នាក់ ស្នងការរាជធានីភ្នំពេញចេញការបកស្រាយ ការពិតដែកកេះសោះ ! (មានវីដេអូ)
ព័ត៌មាន
317

ភ្នំពេញ៖ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺ របស់ក្រុមព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្នុងនោះ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ សូមធ្វើការបញ្ជាក់ជូនសាធារណ:ជនឲ្យបានជ្រាបថា រូបភាពពណ៌ស តូចនោះ មិនមែនជាគ្រឿងញៀន នោះទេ វាគឺជាដែកកេះរបស់ជនសង្ស័យដែលមានពណ៌ស ។

ដោយមាន Facebook Account និង Facebook Page មួយចំនួន បានយកព័ត៌មានចាស់ក្នុងពេលដែលសមត្ថកិច្ចចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាំងពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៨ ក្នុងពេលនោះជនសង្ស័យ២នាក់បានជិះម៉ូតូជិតមកដល់គោលដៅត្រួតពិនិត្យ ក៏បានជិះគេចខ្លួន ដោយមានការសង្ស័យនៅពេលនោះកម្លាំងអន្តរាគមន៍នៃអធិការខណ្ឌ បានដេញចាប់បានរួចធ្វេីការឆែកឆេរ និងនាំយកទៅពិនិត្យទឹកនោមដេីម្បីស្វែងរកសារធាតុញៀន ជាលទ្ធផលគឺពិតជាមានសារធាតុញៀនមែន ។

Account and Page មួយចំនួនបានយកព័ត៌នេះមកចុះផ្សាយខុសពីការពិត និងមានលក្ខណ:បំផុសបំផុល ញុះញង់អោយមានការស្អប់មកលេីកងកម្លាំងនគរបាល ស្របពេលដែលមួយពេលរយ:ចុងក្រោយនេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខណ្ឌ ប៉ុស្តិ៍ តែងតែទទួលបានការគាំទ្រ និងសរសេីរពីសំណាក់ប្រជាពលរដ្ឋ ៕