កម្លាំងសមត្ថកិច្ច ចាប់ឃាត់ខ្លួនអ្នកបើករថយន្តធុនធំ ៥នាក់ ក្រោយរកឃើញមានផ្ទុកសារធាតុញៀន!
ព័ត៌មាន
647

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ដោយមានការណែនាំពីលោក ចេង មុនីរ៉ា អភិបាល នៃគណ:អភិបាលខណ្ឌច្បារអំពៅ គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានដាក់គោលដៅត្រួតពិនិត្យរកសារធាតុញៀន ទៅលើអ្នកបើកបររថយន្តធំ នៅមុខវត្តចំប៉ា ផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានកម្លាំងចូលរួមសរុបចំនួន៤៤នាក់ បានត្រួតពិនិត្យរថយន្តធុនធំ រកសារធាតុញៀន បានចំនួនសរុប៤៧គ្រឿង។

ជាលទ្ធផលកម្លាំងជំនាញបានរកឃើញ អ្នកបើកបរមានសារធាតុញៀន បានចំនួន ០៥នាក់ បញ្ជូនទៅអធិការនគរបាលខណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ចំណែករថយន្តទាំង០៥គ្រឿង ត្រូវសមត្ថកិច្ចចម្រុះរក្សាទុកជាបណ្ដោះអាសន្ន៕