ផ្ទះប្រជាពលរដ្ឋ២ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ ផ្អើលអស់អ្នកភូមិរត់ជាន់ជើងគ្នា ហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ដែរ តែដោយសារផ្លូវតូច​ចង្អៀត​ផ្ទះឆេះម៉ត់ខ្ទេច
ព័ត៌មាន
192

កណ្ដាល៖ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង​ យ៉ាងសន្ធោសន្ធៅ ផ្អើលអស់អ្នកភូមិ និងសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង ​២៣ ​និង​ ១០​នាទី​ ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០២០​ ស្ថិត​ភូមិ​ពាម​ ឃុំ​រកា​កោង​១​ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល  ។​

ម្ចាស់ផ្ទះ​រួមមាន៖

១​-ឈ្មោះ​ ប្រាក់​ សាន​ ភេទ​ប្រុស​ អាយុ​ ៦៨ ​ឆ្នាំ​ ផ្ទះ​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង​ ជ​ញ្ចាំ​ង​ក្ដា​ ទទឹង​៦​ម៉ែត្រ​ បណ្ដោយ​៨​ម៉ែត្រ​។

​២​-ឈ្មោះ​ រឿង​ ខន​ ភេទ​ស្រី​ អាយុ​ ៨០​ ឆ្នាំ​ ផ្ទះ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ ជ​ញ្ចាំ​ង​ស្លឹក​ទទឹង​៥​ម៉ែត្រ​ បណ្ដោយ​៦​ម៉ែត្រ​ ។​

ខូចខាតទ្រព្យសម្បត្តិ៖

-ទូរ​៣​គ្រឿង

-ម៉ាស៊ីនបោកខោអាវ​១​គ្រឿង

-ប្រាក់​ដុល្លារ​ចំនួន​៥,០០០​ដុល្លារ​សហរដ្ឋអាមេរិក​

(​ទ្រព្យសម្បត្តិ​ទាំង​អស់នេះ​ គឺជា​របស់​ឈ្មោះ​ ប្រាក់​ សាន​)​ ។​

ក្នុងករណីនេះកម្លាំង​នគរបាល​ស្រុក​មុខកំពូល​បាន​ចេញ​រថយន្ដ​សង្គ្រោះ​ និង​ពន្លត់អគ្គីភ័យ​ចេញ​អន្ដរាគមន៍​ពន្លត់​ តែ​ដោយ​ស្ថានភាព​ផ្លូវ​មាន​លក្ខណ:​តូច​ចង្អៀត​ រថយន្ដ​មិន​អាច​ទៅ​ដល់​ចំណុច​កើតហេតុ​បាន​ទេ​៕