(ព័ត៌មានបន្ថែម) ភ្លើងប្រច័ណ្ឌស្នេហាត្រីកោណ សម្លាប់សង្សារយ៉ាងរន្ធត់ រួចអារ.កខ្លួនឯងតាមក្រោយ (មានវីដេអូ)
ព័ត៌មាន
1.15K

ភ្នំពេញ៖ (ព័ត៌មានបន្ថែម) នារីម្នាក់ ត្រូវបានឃាតកជាសង្ស័យធ្វើឃាត យកកាំបិតមកអារកសម្លាប់ខ្លួនយ៉ាងព្រៃផ្សៃ រួចជនដៃដល់បានយកកាំបិតនោះ មកអារកសម្លាប់ខ្លួនឯងតាមក្រោយ ។

ករណីឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ក្នុងបន្ទប់លេខ៥ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះដែលស្លាប់មានឈ្មោះ សុខ ស្រីស៊ីម អាយុ២៧ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ។ ចំណែកជនសង្ស័យជាឃាតក មិនទាន់ស្គាល់អត្តសញ្ញាណ បានអារកខ្លួនឯង រងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរកាល់ម៉ែត។

តាមប្រភពព័ត៌មានទីតាំងកើតហេតុ ដំបូងឡើយ បងស្រីរបស់ជនរងគ្រោះមិនឃើញប្អូន ទៅធ្វើការរោងចក្រជាមួយគ្នាដូចសព្វដង ទើបដើរមកមើលដល់បន្ទប់ជួល ហើយស្រែកហៅ តែមិនឮសំទ្បេងឆ្លើយតបទេ ក៏នាំគ្នាជួយគាស់បន្ទប់មើល ស្រាប់តែឃើញជនរងគ្រោះ ដេកក្នុងថ្លុកឈាមសភាពធ្ងន់ធ្ងរ ដោយសារត្រូវជនសង្ស័យជាឃាតក អារកសម្លាប់ រួចជនសង្ស័យរូបនេះវិញ បានយកកាំបិតនោះមកអារកខ្លួនឯងដើម្បីសម្លាប់ខ្លួនឯងតាមក្រោយ ដោយសារបញ្ហាស្នេហាត្រីកោណ ទើបកើតជាភ្លើងប្រច័ណ្ឌ។ បន្ទាប់ពីឃើញប្អូនបែបនេះហើយ ក៏ប្រញាប់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ តែអកុសលស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ ។ ចំណែកជនសង្ស័យជាឃាតកវិញ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការហ៊ុំព័ទ្ធទីតាំងកើតហេតុ និងបានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី និងកំពុងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕