ឃាត់ខ្លួនជនសង្ស័យ៥នាក់ ដកហូតម៉ូតូ៣គ្រឿង ក្រោយព្រួតវាយទៅលើភាគីម្ខាងទៀតមានគ្នា៣នាក់
ព័ត៌មាន
449

ភ្នំពេញ៖ ជនសង្ស័យចំនួន៥នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលទួលស្វាយព្រៃទី១ ធ្វើការឃាត់ខ្លួន ពីបទបង្ករបួសស្នាម និងបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ២និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ៤៤៤ ផ្លូវ ១៩៣ ក្រុម៤៤ ភូមិ៦ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននេះ រួមមាន៖

១- ឈ្មោះ រាជ បញ្ញារិទ្ធ ភេទ ប្រុស អាយុ១៨ ឆ្នាំ មុខរបរសិស្ស

២- ឈ្មោះ ផេ រ៉ាវី ភេទ ប្រុស អាយុ១៨ ឆ្នាំ មុខរបរ លក់ដូរ

៣-ឈ្មោះ សុវណ្ណ សីហា ភេទ ប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស

៤- ឈ្មោះ ហីុ ច័ន្ទរស្មី ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ លក់ដូរ

៥- ឈ្មោះ លី ហុង ភេទ ប្រុស អាយុ១៨ឆ្នាំមុខរបរ សិស្ស

ជនសង្ស័យទាំង៥នាក់ខាងលើ មិនធ្លាប់ប្រើប្រាស់គ្រឿងញៀននោះទេ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន , ខ្សែក្រវ៉ាត់ពណ៌ខ្មៅចំនួន០១, ម៉ូតូចំនួន០៣គ្រឿង៖

១- ម៉ូតូម៉ាក និច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HP-9895

២- ម៉ូតូម៉ាក និច ពណ៌លឿង គ្មានពាក់ស្លាកលេខ

៣ - ម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HT-0278 ។

ចំណែក ជនរងគ្រោះ០៣នាក់

១- ឈ្មោះ ដូង គង់ ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ លាងរថយន្ដ

២- ឈ្មោះ ស្រេង ផាន់នី ភេទ ប្រុស អាយុ២៩ ឆ្នាំ មុខរបរ លាងរថយន្ដ

៣- ឈ្មោះ ស៊ូ រដ្ឋា ភេទ ប្រុស អាយុ១៩ ឆ្នាំមុខរបរ លាងរថយន្ដ។

ជនសង្ស័យ​ទាំង៥នាក់ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង​ ត្រៀមបញ្ជូនទៅតាត់ទោសទៅតាមផ្លូវច្បាប់៕