អាតូចបើកឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅបុកជាមួយអាធំ ខ្ទេចមួយកំណាត់មុខ បណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល
ព័ត៌មាន
304

សៀមរាប៖ មានករណីគ្រោះថ្នាកចរាចរណ៍រវាងរថយន្តនិងរថយន្ត លើកំណាត់ផ្លូវជាតិលេខ ៦៦ ត្រង់ចំណុចផ្លូវបំបែត្រាវកុដ្ឋ ចន្លោះបង្គោលគីលេខ ៩-១០ ស្ថិតភូមិត្រាច ឃុំបល័្លង្ក ស្រុកប្រាសាទបាគង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៣ និង ៥០នាទី បណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួសធ្ងន់ស្រាល។

អ្នករងរបួសចំនួន៤នាក់រួមមាន៖

ទី១-ឈ្មោះ ជុក ផល្លី ភេទស្រី អាយុ ៦២ ឆ្នាំ(របួសស្រាល) ទី២-ឈ្មោះ ចាន់ សាយ ភេទស្រី អាយុ ៥២ ឆ្នាំ (របួសធ្ងន់) ទី៣-ឈ្មោះ ចាន់ មុត ភេទប្រុស អាយុ ៧ ឆ្នាំ (របួសធ្ងន់) និងទី៤-ឈ្មោះ រុន រក្សា ភេទស្រី អាយុ ៨ ឆ្នាំ (របួសស្រាល)។ អ្នកទាំង៤ រស់នៅភូមិអញ្ចាញ សង្កាត់អង្គរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុ មានរយថន្តម៉ាក Nissan navara ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខ ភ្នំពេញ 2AB-0367 បើកបរដោយឈ្មោះ ចាន់ តិក ភេទប្រុស អាយុ ២៤ ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅភូមិអញ្ចាញ សង្កាត់អង្គរធំ ក្រុងសៀមរាប ខេត្តសៀមរា (របួសស្រាល) ទិសដៅពីកើតទៅលិច មកដល់ចំណុចខាងលើបានឆ្លងផ្លូវ ទៅប៉ះនិងរថយន្តម៉ាក ហ៊ីយិនដាយ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A-0052 សណ្តោងរ៉ឺម៉ក ពាក់ផ្លាកលេខ ត្បូងឃ្មុំ 4A-0058 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ទិសដៅពីត្បូងទៅជើង បណ្ដាលឲ្យអ្នកដំណើរលើរថយន្តNissan navara របួសចំនួន៤នាក់។

មូលហេតុ៖ អ្នកបើកបររថយន្តNissan navara ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។

ក្រោយពេលកើតហេតុ អ្នករបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកវត្ថុតាងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការនគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕