ទូច ស្រីលក្ខណ៍ បង្ហោះសារចាក់ដោតលើកទឹកចិត្ត ពេជ្រ សូលីកា និងកូនក្នុងផ្ទៃ ក្រោយជួបរឿងដ៍អសោចរបស់ម្តាយ
កម្សាន្ត
2.35K

ភ្នំពេញ៖ នៅលើបណ្តាញសង្គម មានការShare ចែករំលែកសារលើកទឹកចិត្តរបស់អ្នកនាង ទូច ស្រីលក្ខណ៍ ដែលបានបង្ហោះផ្ញើរទៅកាន់កញ្ញា ពេជ្រ សូលីកា សុំឲ្យនាងរឹងមាំ ថែសុខភាពទាំងម្តាយ ទាំងកូនក្នុងផ្ទៃ ហើយខំតស៊ូទៅមុខបន្តទៀត។

ក្នុងនោះ អ្នកនាង ទូច ស្រីលក្ខណ៍ បានបង្ហោះនៅលើបណ្តាញសង្គម កាលពីវេលាម៉ោង ១និង៤៤នាទី រសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ ទាំងស្រុងថា ៖ « ក្នុងនាមខ្ញុំជារៀមច្បងសិល្បៈរួមអជីពជាមួយគាត់ គឺខ្ញុំសូមលេីកទឹកចិត្តប្អូនស្រីអេាយមានភាពរឹងមាំហេីយអីដែរប្អូនត្រូវតែគិតនៅក្នុងពេលនេះគឺកូននៅក្នុងផ្ទៃរបស់ប្អូនហេីយប្អូនត្រូវក្រេាកឈរដេីម្បីបង្ហាញពីភាពរឹងមាំរបស់ប្អូនអេាយមនុស្សគ្រប់គ្នាបានឃេីញថាប្អូនមិនចុះចាញ់នឹងពាក្យសំដីរបស់នរណាម្នាក់ឡេីយសំខាន់អីដែរប្អូនត្រូវគិតនៅថ្ងៃបន្ទាប់គឺកូនប្អូននឹងសុខភាពប្អូនហេីយប្អូនខ្លួនឯងត្រូវតែយកឈ្នះគ្រប់បញ្ហារទាំងអស់ ប្អូនគឺជាម្តាយដ៏អស្ចារ្យរបស់កូនប្អូនហេីយប្អូនជាប្រពន្ធដែរល្អសំរាប់ស្វាមីប្អូនបងជឿកជាក់ថាប្អូនមិនចុះចាញ់នឹងពាក្យសំដីរបស់មនុស្ស សូមអេាយបងប្អូនទាំងអស់គ្នាលេីកទឹកចិត្តគាត់ផងព្រេាះពេលនេះប្អូនស្រីកំពុងមានទំងន់ទៀត តេាះកុំអេាយប្អូនស្រីបាក់ទឹកចិត្តអេាយសេាះ » ។ 

សូមបញ្ជាក់ថា មានករណីឃាតកម្មមួយបានកើតឡើងក្នុងបុរីវីឡាTown ក្រោយស្ត្រីអ្នកចងការប្រាក់ម្នាក់ ត្រូវបានជនសង្ស័យជាឃាតក ដែលជាម្តាយរបស់កញ្ញា ពេជ្រ សូលីកា បានធ្វើសកម្មភាពចាប់ផ្ទប់មុខ ជាមួយខ្នើយកើយ បណ្តាលឲ្យថប់ដង្ហើមស្លាប់យ៉ាងរន្ធត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះលេខL៤២A ផ្លូវលេខV១៦A ក្នុងបុរីវីឡាTown ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះកើតហេតុខាងលើ ត្រូវបានគេស្គាល់ថាជាម្តាយរបស់កញ្ញា ពេជ្រ សូលីកា ។ ចំណែកជនរងគ្រោះដែលត្រូវជនសង្ស័យធ្វើសកម្មភាពសម្លាប់ មានឈ្មោះ ងិន សុខលី ភេទស្រី អាយុ៥០ឆ្នាំ ស្នាក់នៅផ្ទះលេខ៥៩ ផ្លូវលេខ១៣៤ សង្កាត់ ផ្សារដេប៉ូ២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ មុខរបរ លក់កាហ្វេនៅក្នុងផ្សារដេប៉ូ (ស្លាប់ដោយមានស្នាមចងដៃទាំងសងខាង បណ្តាលឲ្យដាច់រលាត់ស្បែក និង មានស្នាមដាច់រលាត់ស្បែកក្រោមភ្នែកទាំងសងខាង) ៕