សមត្ថកិច្ចកំពុងសម្រួលចរាចរណ៍ជូនសិស្សឆ្លងថ្នល់ ស្រាប់តែអ្នកបើករថយន្តនេះមិនស្តាប់ ជាន់ហ្គែរោទិ៍ម៉ាស៊ីនខ្លាំងៗ ស៊ីផ្លេហើយ លើកដៃឲ្យក្តសមត្ថកិច្ចទៀត បើកបរអោយក្រុមហ៊ុនណា...?
ព័ត៌មាន
21.8K

យោងតាមគណនីFacebook ឈ្មោះ Neang Nak ដែលជាសមត្ថកិច្ចមួយរូប បានបង្ហោះកាលពីវេលាម៉ោង ១២និង២៣នាទី ថ្ងៃត្រង់ទី១៣ ខែមករា ឆ្នាំ២០២០ ទាំងស្រុងថា ៖ « ខ្ញុំមិននឹកស្មានថា អ្នកបើកបរយានយន្តុប្បករណ៍នេះព្រៃផ្សៃ

យ៉ាងនេះសោះ ។

នៅពេលខ្ញុំកំពុងសម្រួលចរាចរណ៍ ជូនសិស្សឆ្លងថ្នល់ ស្រាប់តែយានយន្តនេះមិនស្តាប់បញ្ជារបស់នគរបាលចរាចរណ៍ទេ

ថែមទាំងរោទិ៍ម៉ាស៊ីនអោយឮ ហើយចុចស៊ីផ្លេអោយរំពងនៅមុខសាលារៀន មិនតែប៉ុណ្ណោះគាត់ប្រគល់ក្តអោយទៀត

តើគាត់រៀនបើកបរនៅសាលាណា...? ហើយគាត់បើកបរអោយក្រុមហ៊ុនណា...? កូនគេ កូនយើង លោកម្ចាស់អាថោកគិតផង....! »​។